កាសែត Business Insider បានដកស្រង់ចំណាត់ថ្នាក់ប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់ប្រទេសនានាអនុវត្តដោយវិទ្យាស្ថានស្រាវជ្រាវ Lowy របស់អូស្ត្រាលី ដែលបង្ហាញឲ្យឃើញថា វៀតណាមស្ថិតនៅលំដាប់ទី២ ក្នុងចំណោមប្រទេសចំនួន ៩៨ ដែលនៅពីក្រោយប្រទេសណូវែលសេឡង់។

leftcenterrightdel
វៀតណាមស្ថិតនៅលំដាប់ទី២ ក្នុងចំណោមប្រទេសចំនួន៩៨ អនុវត្តយ៉ាងល្អនូវការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 (រូបថត៖ Getty Images)

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Business Insider លោក Guy Thwaites វេជ្ជបណ្ឌិតផ្នែកចម្លងជំងឺនៅមន្ទីរពេទ្យព្យាបាលជំងឺរាតត្បាត Covid-19  នៅវៀតណាម បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមបានឆ្លើយតបយ៉ាងឆាប់រហ័ស និងខ្លាំងក្លាតាំងពីជំងឺ Covid-19  ចាប់ផ្តើមរីករាលដាល។

ចាប់តាំងពីខែមករា ឆ្នាំ ២០២០ វៀតណាមបានវាយតម្លៃចំពោះហានិភ័យនៃ Covid-19  ភ្លាមៗបន្ទាប់ពីមានករណី “ឆ្លងជំងឺរលាកសួតធ្ងន់ធ្ងរ” ត្រូវបានរកឃើញនៅទីក្រុង Wuhan ប្រទេសចិន។

លោក Kamal Malhotra អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំវៀតណាម បានវិភាគអំពីជោគជ័យរបស់វៀតណាមក្នុងយុទ្ធនាការទប់ទល់នឹងជំងឺ Covid-19 ដោយមានកត្តាចំនួន ៣ គឺការស្វែងរកប្រភពនៃការឆ្លង ការធ្វើតេស្ត និងការផ្តល់សារណែនាំច្បាស់លាស់។ អាស្រ័យដោយមានកត្តាខាងលើនេះ វៀតណាមចៀសវាងការបិទទូទាំងប្រទេស។

នៅក្នុងរបាយការណ៍មួយដាក់ជូនទៅកាន់អង្គការសហប្រជាជាតិ លោក Malhotra បានសរសេរថា វៀតណាមបានអនុវត្តការដាក់ឲ្យនៅដាច់ដោយឡែកពីគ្នា ក្នុងរយៈពេល ៣ សប្តាហ៍នៅខែកុម្ភៈ ឆ្នាំ ២០២០។ លោកក៏បានលើកសរសើរចំពោះការដែលវៀតណាមបិទព្រំដែន និងផ្អាកជើងហោះហើរពីប្រទេសចិន អង់គ្លេស និងអឺរ៉ុបបន្ទាប់ពីការបិទប្រទេស។

លោក Thwaites បានមានប្រសាសន៍ទៀតថា “រដ្ឋាភិបាលវៀតណាមបានចាត់វិធានការអធ្យាស្រ័យដើម្បីកម្ចាត់មេរោគ។ល។ នៅពេលដែលប្រជាជនជឿទុកចិត្តលើរដ្ឋាភិបាល ពួកគេនឹងធ្វើអ្វីៗដែលរដ្ឋាភិបាលអំពាវនាវ”៕

បកប្រែដោយ Huyen Trang