leftcenterrightdel
ការប្រមូលផលស្រូវនៅតំបន់វត្ថុធាតុដើមនៅខេត្ត An Giang (រូបថត៖ vnanet.vn)

បច្ចុប្បន្ននេះ អង់គ្លេសកំពុងដាក់ពន្ធលើការនាំចូលអង្ករក្រអូប (Jasmin) ចំនួន ១៧.៤ ភាគរយ។ ប៉ុន្តែ យោងតាម UKVFTA អង្ករក្រអូបរបស់វៀតណាមដែលមានគុណភាពខ្ពស់ ចូលទីផ្សារអង់គ្លេសត្រូវបានលើកលែងពន្ធនាំចូល ដែលនឹងធ្វើឱ្យអង្កររបស់វៀតណាមកាន់តែមានលទ្ធភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងទៀត ដែលនាំចេញអង្ករក្រអូបទៅកាន់អង់គ្លេសដូចជាថៃផងដែរ។ យោងតាមការព្យាករណ៍របស់ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំអង់គ្លេស លោក Nguyen Canh Cuong បានឲ្យដឹងថា អាស្រ័យដោយកិច្ចព្រមព្រៀង UKVFTA ការនាំចេញអង្ករក្រអូបរបស់វៀតណាមដែលមានគុណភាពខ្ពស់ទៅកាន់ទីផ្សារអង់គ្លេសនៅឆ្នាំ ២០២១ នឹងកើនឡើងរាប់ ១០ ដងបើប្រៀបធៀបទៅនឹងឆ្នាំ ២០២០៕

បកប្រែដោយ Huyen Trang