ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​វៀតណាម ឆ្នាំ២០២១ គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានសំរេចចិត្តផ្តល់អំណោយចំនួន ៥,០០០ កញ្ចប់ ពីថវិកាទីក្រុងដែលមានទឹកប្រាក់សរុប ២.៥ ពាន់លានដុង ជូនកម្មករ និងនិយោជិកដែលជួបការលំបាកនៅក្នុងរដ្ឋធានី។

leftcenterrightdel
ថ្នាក់ដឹកនាំទីក្រុងហាណូយ ផ្តល់អំណោយជូនពលករ និងកម្មករនៅរដ្ឋធានីហាណូយ

ក្នុងឱកាសនេះ សហព័ន្ធពលករទីក្រុងហាណូយ សហការជាមួយអង្គភាពអាជីវកម្ម បានផ្តល់អំណោយជាង ៨ ម៉ឺនកញ្ចប់ ដល់ពលករ និងកម្មករដែលជួបការលំបាក និងបរិច្ចាគសំបុត្រឡានជាង ៩ ម៉ឺន ដើម្បីបញ្ជូនពលករ និងកម្មករដែលជួបការលំបាក ឲ្យវិលត្រឡបមកផ្ទះវិញដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មី។ ចំនួនទឹកប្រាក់ជួយឧបត្ថម្ភដល់ពលករ និងកម្មករដែលជួបការលំបាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២១ ត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ៦០ ពាន់លានដុង។ល៕

បកប្រែដោយ Huyen Trang