leftcenterrightdel
រូបថតជាឧទាហរណ៍ (soha.vn)

គួរកត់សម្គាល់ថា វៀតណាមបានលេចធ្លោក្នុងតំបន់ទាំងជម្រៅ និងទទឹងនៅពេលដែលលំហូរអន្តរជាតិរីកទូលំទូលាយ។ វៀតណាម បានក្លាយជាគូប្រជែងដ៏ខ្លាំងក្លាក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ វាយនភ័ណ្ឌ និងមួយថ្ងៃកាន់តែខ្លាំងឡើងៗក្នុងវិស័យផលិតផលបច្ចេកវិទ្យាខ្ពស់។

យោងតាមអ្នកស្រាវជ្រាវបានឲ្យដឹងថា លទ្ធផលនេះបានមកពីតំបន់អាស៊ីអាគ្នេយ៍ទទួលបានអត្ថប្រយោជន៍ពីការភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តាញខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់អាស៊ី និងការកែលំអគោលនយោបាយរបស់អាស៊ានក្នុងគោលការណ៏គោលនយោបាយនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។

លោក Shoeib Reza Choudhury អគ្គនាយកក្រុមហ៊ុន DHL Express វៀតណាម បានអះអាងថា វៀតណាមបានក្លាយជាគោលដៅដ៏សំខាន់មួយសម្រាប់អង្គភាពអាជីវកម្មដែលមានបំណងចង់ពង្រីករោងចក្រផលិតកម្មរបស់ខ្លួន។ ទន្ទឹមនឹងនោះ អង្គភាពអាជីវកម្មត្រូវទាក់ទាញដោយពលករវ័យក្មេង និងមានជំនាញខ្ពស់របស់វៀតណាម និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងវៀតណាម និងអង្គការអន្តរជាតិជាច្រើន៕

បកប្រែដោយ Thanh Cong