leftcenterrightdel
ប្រតិភូនៅកិច្ចពិភាក្សា

កិច្ចពិភាក្សាគឺជាឱកាសជួបជុំ ចែករំលែកបទពិសោធន៍ និងសហប្រតិបត្តិការលើវិស័យជាច្រើនសម្រាប់សហគ្រាសនៃអាណិកជនវៀតណាមដែលកំពុងវិនិយោគ ធ្វើអាជីវកម្មនៅទីក្រុងហូជីមិញ។ ក្នុងឱកាសនេះ តំណាងទាំងឡាយបានចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍសហគ្រាស និងពិភាក្សាអំពីឱកាស បញ្ហាប្រឈមរបស់សហគ្រាសវៀតណាមនៅអឺរ៉ុបតាមកិច្ចព្រមព្រៀង EVFTA។ កិច្ចពិភាក្សានៅបានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងសមាគមធុរជនវៀតណាម - កូរ៉េខាងត្បូង ជាមួយក្រុមហ៊ុន Megazone (ប្រទេសកូរ៉េខាងត្បូង) ក៏ដូចជារវាងសមាគមធុរជនវៀតណាម - កូរ៉េខាងត្បូងជាមួយធនាគារ Shinhan (ប្រទេសកូរ៉េខាងត្បូង); សម្ព័ន្ធក្រុមហ៊ុន Hoang Quan; និង MHGroup៕

បកប្រែដោយ Thuy Anh