leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ថ្លែងនៅក្នុងកិច្ចប្រជុំ

ថ្លែងក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំង ព្យុះ និងទឹកជំនន់បានបណ្តាលឲ្យមនុស្ស ៩៤ នាក់ស្លាប់។ ស្ថានប័នមានសមត្ថកិច្ចបានធ្វើការជាច្រើន កងកម្លាំងយោធាជាកម្លាំងឈានមុខគេក្នុងការជួយសង្គ្រោះ និងស្វែងរកអ្នកដែលបាត់ខ្លួន   ហើយនៅពេលបំពេញភារកិច្ច កម្មាភិបាល និងយុទ្ធជនជាច្រើននាក់បានពលីជីវិត រហូតមកដល់ពេលនេះមនុស្សជាច្រើននៅតែបាត់ខ្លួននៅឯវារីអគ្គិសនី Rao Trang លេខ ៣។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឱ្យផ្តោតការយកចិត្តទុកដាក់លើការធានាសុវត្ថិភាពទំនប់ កុំអោយបែកអាងស្តុកទឹកដែលបណ្តាលឲ្យខូចខាតដល់តំបន់ខាងក្រោម។ កម្លាំងយោធា និងកម្លាំងមានសមត្ថកិច្ចនានាត្រៀមខ្លួនជាស្រេច ចាត់វិធានការសមស្រប និងមានមធ្យោបាយគ្រប់គ្រាន់ដើម្បីជួយសង្គ្រោះប្រជាជនដូចពេលថ្មីៗនេះ។ លោកនាយករដ្ឋមន្រ្តីបានចេញបញ្ជាឲ្យស្ថាប័នមានសមត្ថកិច្ចបន្តធ្វើអស់ពីសមត្ថភាពដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។ លោកនាយករដ្ឋមន្រ្តីបាន​យល់ព្រមនឹងសំណើររបស់ក្រសួង និងស្ថាប័ននានាស្តីពីការផ្តល់ថវិកាចំនួន ១០០ ពាន់លានដុងឲ្យខេត្តនិមួយៗ រួមមានខេត្ត Quang Nam, Thua Thien Hue, Quang Binh, Quang Tri និង Ha Tinh ដើម្បីជួយគាំទ្រក្នុងការជួសជុលលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធនានា៕

បកប្រែដោយ Duy Hoan