កញ្ចប់ជំនួយ​នេះនឹងត្រូវបានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ជូន​ទៅកាន់សមាគមកាកបាទក្រហមវៀតណាម។ លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមបានចែករំលែកយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រជាជនវៀតណាមដែលទទូលរងការបាត់បង់ទាំងអាយុជីវិត ទាំងទ្រព្យសម្បត្តិ និងផ្ទះសម្បែងដោយបណ្តាលមកពីគ្រោះទឹកជំនន់នៅតំបន់ភូមិភាគកណ្តាលវៀតណាម។

leftcenterrightdel
កម្ពស់ទឹកទន្លេកើនឡើង ជន់លិចផ្ទះប្រជាពលរដ្ឋ និងផ្លូវថ្នល់ក្នុងសង្កាត់ Dong Thanh ទីក្រុង Dong Ha ខេត្ត Quang Tri (រូប​ថត៖ vnanet.vn)

បេសកកម្មការទូតអាមេរិកតែងតែប្រកៀកស្មារជាមួយរដ្ឋាភិបាល និងប្រជាជនវៀតណាមនាពេលបច្ចុប្បន្ននេះដោយសន្យាថានឹង​ជួយ​វៀត​ណាម​ក្នុងការស្តារ​ឡើងវិញក្រោយគ្រោះមហន្តរាតធម្មជាតិ។  លោកឯកអគ្គរដ្ឋទូត Kritenbrink ក៏បានសម្តែងការព្រួយបារម្ភចំពោះជនពិការនៅតាមបណ្តា​ខេត្ត​​ដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុង ព្រោះថានេះជាក្រុមងាយរងគ្រោះបំផុតនៅពេលមានគ្រោះមហន្តរាយធម្មជាតិ។

តាមការប៉ាន់ស្មាន នៅតាម​បណ្តា​​ខេត្តដែលរងផលប៉ះពាល់ដោយខ្យល់ព្យុះ Linfa មានជនពិការជាង ២ សែននាក់កំពុង​រស់នៅ ដែល​ក្នុងនោះជនពិការចំនួន ៦១ ពាន់នាក់ទទួល​រងផលប៉ះពាល់ដោយផ្ទាល់ដោយ​គ្រោះមហន្តរាយនេះ។  ទីភ្នាក់ងារ USAID នឹងបន្តជួយ​គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុង​ការ​ជួយសង្គ្រោះគ្រោះគ្រោះ​មហន្តរាយរបស់វៀតណាម ហើយក៏​កំពុងមានផែនការសម្រាប់​ផ្តល់ជំនួយ​បន្ថែម​ដែរ៕

បកប្រែដោយ Duy Hoan