“សប្តាហ៍វប្បធម៌ទេសចរណ៍ - ពិធីបុណ្យម្ហូបអាហារភាគខាងត្បូងវៀតណាមដែល​ផ្សារភ្ជាប់ជាមួយពិធីបុណ្យអកអំបុកនៅខេត្ត Tra Vinh ឆ្នាំ២០២០” បានប្រព្រឹត្តទៅរយៈពេល ៧ ថ្ងៃ គឺចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣១ ខែតុលា។

នៅក្នុងសប្ដាហ៍នេះមានសកម្មភាពជាច្រើនដូចជា៖ ការតាំងពិព័រណ៍, ការស្ទង់មតិ, ការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងខេត្ត, ពិព័រណ៍ពាណិជ្ជកម្ម, ការតាំងពិព័រណ៍ផលិតផលប្រចាំតំបន់របស់ជនជាតិខ្មែរណាមបូ, មហោស្រពសិល្បៈខ្មែរ, ការតាំងពិព័រណ៍សម្លៀកបំពាក់ជនជាតិខ្មែរណាមបូ  និងការប្រណាំងទូកងជាដើម។

leftcenterrightdel
រូបថតឧទាហរណ៍ (ប្រភព Saigontiepthi.com)

លក្ខណៈថ្មីនៃព្រឹត្តិការណ៍នេះគឺជាវាលើកទីដំបូងដែលខេត្តTra Vinh  បានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រស្តីពី “ ១០០ ឆ្នាំ នៃសិល្បៈយូកេ (ល្ខោនបាសាក់) នៃភាគខាងត្បូងវៀតណាម” និងរៀបចំពិធីរំលឹកខួប ១០០ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍សិល្បៈយូកេ (ល្ខោនបាសាក់) ខ្មែរណាមបូ៕

បកប្រែដោយ Duy Hoan