យោងតាមសមាគមន៍កែច្នៃ និងនាំចេញជលផលវៀតណាម (VASEP) បានអោយដឹងថា តំលៃនាំចេញត្រីបា្រសរុបក្នុងរយៈពេល ៨ ខែកន្លងមកបានកើនឡើងជាង ៩០០ លានដុល្លារ ពោលគឺធ្លាក់ចុះជិត ៣០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន។

leftcenterrightdel
រូបថតឧទាហរណ៍ (ប្រភព៖ cafe.vn)

មូលហេតុគឺមកពីការនាំចេញទៅកាន់ទីផ្សារធំៗដូចជា សហរដ្ឋអាមេរិក អាស៊ាន និង​ចិន បានធ្លាក់ចុះយ៉ាងខ្លាំង ដោយ​សារទទួលរងឥទ្ធិពលនៃកូវីដ-១៩ ។ តែការនាំចេញត្រីប្រាទៅកាន់ចក្រភពអង់គ្លេសបានកើនឡើងយ៉ាងខ្លាំងវិញ។

នៅដំណាច់ខែសីហា តំលៃនាំចេញត្រីប្រាសរុបទៅចក្រភពអង់គ្លេសបានកើនឡើងដល់ជាង ៤៦ លានដុល្លារកើនឡើង ៥៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាម VASEP ឲ្យដឹងថា តម្លៃនៃត្រីប្រាហ្វីឡេកកដែល​នាំចេញទៅចក្រភពអង់គ្លេសក្នុងរយៈពេល ៨ ខែកន្លងមកគឺប្រសើរជាងទីផ្សារជាច្រើនទៀត។ តម្លៃខ្ពស់បំផុតគឺ ៣,៦ - ៣,៦៥ ដុល្លារ / គីឡូក្រាម ក្នុងខែឧសភាកន្លង​មក​៕

បកប្រែដោយ Duy Hoan