នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលបានប្រារព្ធឡើងនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ានស្តីពីសុខុមាលភាពសង្គម និងការអភិវឌ្ឍ (SOMSWD)។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូប​ថត៖ vnanet.vn)

នៅឯវេទិកា ប្រតិភូទាំងឡាយបានផ្លាស់ប្ដូរមតិ ហើយពិភាក្សាអំពីបញ្ហានានាដែលទាក់ទង​នឹង​គ្រួសារ ជាពិសេសគឺបញ្ហាដែលកើតមានឡើងក្នុងបរិបទដែល​កើត​មាន​ជម្ងឺរាត​ត្បាត​ Covid-19។ ប្រតិភូទាំងឡាយបានចង្អុលបង្ហាញយ៉ាងច្បាស់ថា ជម្ងឺរាតត្បាត Covid-19 បានជះឥទ្ធិពលយ៉ាង​ខ្លាំង​ទៅលើ​គ្រួសារងាយរងគ្រោះដូចជា គ្រួសារជនជាតិភាគតិច គ្រួសារដែលមានពលករក្រៅផ្លូវការ និងជនអន្តោប្រវេសន៍។ ការណ៏នោះបានបណ្ដាលឲ្យភាពក្រីក្រជាបណ្ដោះ​អាសន្ន​កើនឡើង។ ជម្ងឺរាតត្បាតក៏បានប៉ះពាល់ដល់គុណភាព ហើយរារាំងលទ្ធភាពទទួល​បាន​សេវាកម្មសង្គមចាំបាច់នានាដូចជា សេវាកម្មថែទាំសុខភាពសម្រាប់នារីមានផ្ទៃពោះនិងកូនៗ សេវាកម្មអប់រំ និងសេវាកម្មផ្ដល់ជំនួយសង្គមជាដើម។

នៅឯវេទិកា ប្រតិភូក៏បានចែករំលែក និង​ឧទ្ទេសនាមរឿងរ៉ាវជា​គំរូនានារបស់​បណ្តា​ប្រទេសជាសមាជិកអាស៊ានស្ដីពីទំនាក់ទំនងក្នុងគ្រួសារ និងចំណងសាមគ្គីភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ព្រមទាំងដាក់​ចេញ​​​វិធានការនានា​សម្រាប់ការ​​​ការពារគ្រួសារក្នុងតំបន់អាស៊ានទាំងមូល។

បកប្រែដោយ Duy Hoan