អ្នកដំណើរនៅលើជើងហោះហើរនេះរួមមាន កុមារនិងសិស្សអាយុក្រោម ១៨ ឆ្នាំ (រួមទាំងទារក) ស្រីមានផ្ទៃពោះ និស្សិតដែលបញ្ចប់ការសិក្សា អ្នកដែលជួបការលំបាកក្នុងការស្នាក់នៅ  អ្នកមិនអាចសុំពន្យារទិដ្ឋាការ និងករណីដែលជួបការលំបាកខ្លាំងផ្សេងទៀត។

leftcenterrightdel
ពលរដ្ឋវៀតណាមពីទីក្រុងវ៉ាស៊ីនតោនឌីស៊ីវិលត្រឡប់មកប្រទេសវិញ (រូបថត៖ ក្រសួងការបរទេសវៀតណាម)

ទន្ទឹមនឹងនោះ ស្ថានទូតវៀតណាមប្រចាំនៅអាមេរិកក៏បានទទួលនិងបញ្ជូនម៉ាស់ដែលទីក្រុងហាណូយផ្ញើជូនទីក្រុងញ៉ូយ៉កដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai អ្នកដំណើរទាំងនេះត្រូវបានពិនិត្យសុខភាពនិងដាក់ឲ្យនៅដាច់ដោយឡែកពីគេតាមការកំណត់៕

បកប្រែដោយ Thuy Anh