leftcenterrightdel
ប្រគល់ម៉ាស់ចំនួន ៥ ម៉ឺនសន្លឹក ដល់សហគមន៍អាណិកជនវៀតណាមនៅប្រទេសកាណាដា (រូបថត៖ vnanet.vn)

 

ថ្លែងក្នុងពិធីប្រគល់ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកាណាដា លោក Pham Cao Phong បានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃការរាតត្បាតនាពេលបច្ចុប្បន្ននៅតែមានភាពស្មុគស្មាញ ជាពិសេសកាណាដានៅតែប្រឈមមុខនឹងហានិភ័យនៃការផ្ទុះឡើងនៃជំងឺលើកទី២។  អំណោយគឺជាម៉ាស់ចំនួន ៥ ម៉ឺនសន្លឹក បានបង្ហាញពីសេចក្ដីស្រឡាញ់និងទឹកចិត្តមេត្តធម៏របស់រដ្ឋាភិបាល​វៀត​ណាម​ចំពោះសហគមន៍អាណិកជនវៀតណាមនៅប្រទេសកាណាដា។

ស្ថានទូតវៀតណាមប្រចាំនៅកាណាដាប្ដេជ្ញាចិត្ដនឹងរួមដំណើរជាមួយបងប្អូនអាណិកជន និងអនុវត្ដការគាំពារពលរដ្ឋឲ្យបានល្អបំផុតផងដែរ៕

បកប្រែដោយ Pham Diep