ទីភ្នាក់ងារព័ត៌មាន Bloomberg៖ សេដ្ឋកិច្ចរបស់វៀតណាមបានកើនលើសការព្យាករណ៍ ទោះជារងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ក៏ដោយ
កប.អនឡាញ - នាពេលថ្មីៗនេះ គេហទំព័រហិរញ្ញវត្ថុរបស់អាមេរិក Bloomberg បានសន្និដ្ឋានថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមសម្រេចបានកំណើនលើសការព្យាករណ៍ ទោះជារងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ។
    |
 |
រូបថតឧទារហណ៍ (dantri.com.vn) |
អ្នកនិពន្ធអត្ថបទនេះបានដកស្រង់ទិន្នន័យរបស់អគ្គនាយកដ្ឋានស្ថិតិនៅថ្ងៃទី២៩ ខែមិថុនា ឲ្យដឹងថានៅក្នុងត្រីមាសទី ២ សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមត្រូវបានគេប៉ាន់ស្មានថានឹងសម្រេចបានកំណើនវិជ្ជមាន ទោះបីជាការដោះដូរពាណិជ្ជកម្មមានការធ្លាក់ចុះដោយសារជំងឺរាតត្បាតក៏ដោយ។ ផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទី ២ ត្រូវបានគេប៉ាន់ស្មានថានឹងកើនឡើង ០,៣៦% បើប្រៀបធៀបននឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ខណៈពេលដែលតួលេខនេះសម្រាប់ត្រីមាសទី ១ គឺ ៣,៦៨% ។
នៅក្នុងការស្រាវជ្រាវមួយដែលធ្វើឡើងដោយ Bloomberg ពីមុននេះ សេដ្ឋកិច្ចវិទូនានាបានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមនឹងធ្លាក់ចុះ ០,៩% ។
បើគិតក្នុងឆមាសទី១ កំណើន GDP ត្រូវបានគេប៉ាន់ស្មានថានឹងកើនឡើង ១,១៨ ភាគរយ។ បើប្រៀបធៀបជាមួយបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ និងពិភពលោក នេះគឺជាល្បឿនកំណើនគ្រាន់បើមួយដែរ។
អត្ថបទនេះបានអះអាងថា សេដ្ឋកិច្ចដែលផ្អែកលើការនាំចេញរបស់វៀតណាមត្រូវរងផលប៉ះពាល់យ៉ាងខ្លាំងដោយការរីករាលដាលនៃជំងឺរាត្បាត។ ក៏ប៉ុន្តែ Bloomberg បានឲ្យដឹងថា ឆ្នាំនេះវៀតណាមនឹងក្លាយជាប្រទេសដែលមានខឿនសេដ្ឋកិច្ចល្អបំផុតនៅក្នុងតំបន់៕
បកប្រែដោយ Duy Hoan