leftcenterrightdel
លោកស្រីអនុប្រធានរដ្ឋ  Dang Thi Ngoc Thinh បំពាក់គ្រឿងឥស្សរិយយសការងារ ថ្នាក់ទី២ ជូនសមាគមមិត្តភាពវៀតណាម - រុស្ស៊ី

កាលពី៧៩ ឆ្នាំមុន ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ១៩៥០ សមាគមមិត្តភាពវៀតណាម - សូវៀតត្រូវបានបង្កើតឡើង។  បន្ទាប់ពីនោះសមាគមមិត្តភាពវៀតណាម - រុស្ស៊ីត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៤។ ក្នុងដំណាក់កាលថ្មី សមាគមមិត្តភាពវៀតណាម - រុស្ស៊ីបានផ្លាស់ប្តូរវិធីសាស្រ្តប្រតិបតិ្តការ ដោយអនុវត្តកម្មវិធីជាក់ស្តែងជាច្រើន រួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងឱកាសនេះ ដោយទទួលការផ្ទេរសិទ្ធិពីលោកប្រធានរដ្ឋ លោកស្រីអនុប្រធានរដ្ឋ  Dang Thi Ngoc Thinh បានបំពាក់គ្រឿងឥស្សរិយយសការងារ ថ្នាក់ទី២ ជូនសមាគមមិត្តភាពវៀតណាម - រុស្ស៊ី៕

បកប្រែដោយ Duy Hoan