អ្នកកាសែត Mohamed Kamal ចាត់ទុកថា ដើម្បីឆ្លើយតបនឹងដំណាក់កាលក្រោយ Covid-19 វៀតណាមបានកសាងយុទ្ធសាស្ត្រនិងគោលនយោបាយដ៏សមស្របក្នុងរយៈពេលខ្លី និងមធ្យមដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ហើយបទពិសោធន៍នេះអាចត្រូវបានអនុវត្តនៅអេហ្ស៊ីបនិងប្រទេសអារ៉ាប់ផ្សេងៗទៀតបានដែរ។

leftcenterrightdel
រូបថតឧទាហរណ៍ (tapchitaichinh.vn)

យោងតាមអត្ថបទនេះ គោលនយោបាយក្នុងរយៈពេលនេះរបស់វៀតណាមគឺយកចិត្តទុកដាក់ដល់វិស័យកសិកម្ម ដោយសារពិភពលោកទាំងមូលនឹងយកចិត្តទុកដាក់ដល់សន្តិសុខស្បៀងអាហារក្រោយ Covid-19។ លើវិស័យទេសចរណ៍ រដ្ឋាភិបាលវៀតណាមបានជួយឧបត្ថម្ភបណ្ដាក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាននិងតំបន់រមណីយដ្ឋាន ដើម្បីផ្គត់ផ្គង់សេវាទេសចរណ៍ដោយមានតម្លៃសមរម្យ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិក្រោយជំងឺឆ្លង។ គោលនយោបាយគួរឲ្យកត់សម្គាល់មួយទៀតគឺខ្សែសង្វាក់ផ្គត់ផ្គង់។ រដ្ឋាភិបាលវៀតណាមចាត់ទុកថា នេះជាឱកាសល្អដើម្បីទាក់ទាញទុនវិនិយោគសំដៅ ផ្លាស់ប្ដូរខ្សែសង្វាក់ផ្គត់ផ្គង់ ព្រមទាំងជំរុញការទាក់ទាញទុនវិនិយោគដោយ ផ្ទាល់ពីបរទេសតាមរយៈគោលនយោបាយអនុគ្រោះអំពីពន្ធនិងការជួលដី ការពារកម្មសិទ្ធិបញ្ញា ជួយឧបត្ថម្ភបណ្ដុះបណ្ដាលធនធានមនុស្សនៅតំបន់ និងប្រើប្រាស់ផលិតផលរបស់វិនិយោគិននៅក្នុងគម្រោងតំបន់នានាផងដែរ៕

តាម vovworld.vn