ស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរីស្នើឲ្យពលរដ្ឋគោរពតាមបទប្បញ្ញត្តិស្ដីពីការប្រយុទ្ធប្រឆាំងនឹង Covid-19 នៃប្រទេសសាមី
កប.អនឡាញ - នាថ្ងៃទី ២៨ ខែមីនា ចំពោះមុខស្ថានភាពនៃជំងឺផ្លូវដង្ហើមស្រួច Covid-19 ដែលមានការវិវត្ដយ៉ាងស្មុគស្មាញ ស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរីស្នើឲ្យពលរដ្ឋវៀតណាមត្រូវតែគោរពយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងនឹង Covid-19 នៃប្រទេសសាមី។
    |
 |
ពលរដ្ឋម្នាក់លាងដៃកម្ចាត់មេរោគនៅកាច់ជ្រុងផ្លូវមួយនៅរដ្ឋធានីអាល់ហ្គី ប្រទេសអាល់ហ្សេរី។ (រូបថត៖ Reuters) |
ជាក់ស្តែងស្ថានទូតវៀតណាមបានស្នើឲ្យពលរដ្ឋវៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសអាល់ហ្សេរីបន្ថយការធ្វើដំណើរ និងគួរតែស្នាក់នៅក្នុងផ្ទះ ហើយត្រឹមតែចេញទៅក្រៅលុះត្រាតែក្នុងករណីចាំបាច់បំផុតប៉ុណ្ណោះ។
ក្រោយពីនេះ ស្ថានទូតស្នើឲ្យពលរដ្ឋវៀតណាមចាត់វិធានការដោយបុរេសកម្មដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19 ដូចជា (ពាក់ម៉ាសលាងដៃញឹកញាប់ ចៀសវាងទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សផ្សេងៗ) ដើម្បីការពារខ្លួនឯង និងក្រុមគ្រួសារ ព្រមទាំងជូនដំណឹងឱ្យបានទាន់ពេលវេលាទៅកាន់ស្ថានទូតអំពីស្ថានភាពសុខភាពរបស់ខ្លួនឯងផងដែរ៕
បកប្រែដោយ Pham Diep