ស្ថានទូតវៀតណាមប្រចាំនៅប្រទេសឡាវណែនាំដល់ពលរដ្ឋរបស់ខ្លួនមិនគួរប្រញាប់វិលត្រឡប់មកប្រទេសវិញ
កប.អនឡាញ - យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅប្រទេសឡាវបានឲ្យដឹងថា ស្ថានទូតវៀតណាមប្រចាំនៅប្រទេសឡាវបានប្រកាសណែនាំដល់សហគមន៍ជនជាតិវៀតណាមដែលកំពុងធ្វើការនិងរស់នៅក្នុងប្រទេសឡាវមិនគួរតក់ស្លុត និងប្រញាប់វិលត្រឡប់មកប្រទេសវិញ ពីព្រោះរដ្ឋាភិបាលឡាវនៅតែទប់ស្កាត់ការរីករាលដាលនៃ Covid-19 យ៉ាងល្អ ហើយរហូតមកដល់ពេលនេះ ប្រទេសឡាវមិនទាន់មានករណីឆ្លង Covid-19 នៅឡើយទេ។
    |
 |
ដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19 ក្រុមហ៊ុនអាកាសចរណ៍ Lao Airlines បានផ្អាកជើងហោះហើរទៅកាន់ប្រទេសវៀតណាមនិងប្រទេសជាច្រើនទៀតរហូតដល់ថ្ងៃទី ៣០ ខែមេសា (រូបថត៖ Wikipedia) |
ការប្រកាសណែនាំនេះក៏បានស្នើឲ្យជនជាតិវៀតណាមនៅឡាវផ្តល់ព័ត៌មាននិងផ្លាស់ប្តូរយោបល់ជាមួយស្ថានទូតនិងស្ថានកុងស៊ុលវៀតណាមប្រចាំនៅឡាវឲ្យបានទាន់ពេលវេលាដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីជំងឺនេះនិងជួយគាំទ្រនៅពេលចាំបាច់។ ក្នុងករណីដែលអ្នកត្រូវការទាក់ទងជាមួយស្ថានទូតវៀតណាមប្រចាំនៅឡាវ សូមពលរដ្ឋវៀតណាមអាចទាក់ទងមកលេខទូរស័ព្ទបន្ទាន់របស់ស្ថានទូតវៀតណាមប្រចាំនៅឡាវ +៨៥៦២០ ៩៦១០៦៧៧៥ ឬ +៨៥៦២០ ។ ៩២៥៤៦៨៦៨៕
គួររំលឹកថា ស្ថានទូតវៀតណាមក៏បានឲ្យដឹងថា ចាប់ពីម៉ោង ០០:០០ ថ្ងៃទី ២១ មីនា ឆ្នាំ២០២០ វៀតណាមនឹងរៀបចំការដាក់នៅដាច់ដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃសម្រាប់មនុស្សទាំងអស់ចូលក្នុងប្រទេសវៀតណាមដែលមកពីបណ្ដាប្រទេសនិងតំបន់ដែនដី។ ក្នុងករណីមនុស្សចូលក្នុងប្រទេសវៀតណាមមានសញ្ញាគ្រុនក្តៅក្អក ពិបាកដកដង្ហើមនឹងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីដាក់នៅដាច់ដោយឡែក ព្យាបាលនិងធ្វើតេស្ដរក COVID-19 ៕
បកប្រែដោយ Thanh Cong