នារសៀល ថ្ងៃមួយនៅដើមខែធ្នូ ឆ្នាំ២០១៩ បន្ទប់ធ្វើការរបស់លោកឧត្តមសេនីយ៍ទោ Miyazaki Kazumi នៅទីក្រុង Yokohama (ប្រទេសជប៉ុន) មានភាពអ៊ូអរដោយសំណើចនៅពេលដែលទទួលស្វាគមន៍កងឆ្មាំសមុទ្រវៀតណាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Miyazaki Kazumi

លោកឧត្តមសេនីយ៍ទោ Miyazaki Kazumi បានថ្លែងថា ទោះជាមិនទាន់ទៅវៀតណាមក៏ដោយ ក៏ប៉ុន្តែលោកបានយល់ដឹងច្បាស់អំពីប្រវត្តិសាស្រ្តតស៊ូ រំដោះប្រទេសជាតិរបស់ជនជាតិវៀតណាម។ លោកចែករំលែកថា “វៀតណាមបានឆ្លងកាត់ការលំបាកលំបិនជាយូរមកហើយក្នុងការតស៊ូដើម្បីទទួលបានសមិទ្ធិផលអភិវឌ្ឍសេដ្ឋកិច្ចមកទល់បច្ចុប្បន្ននេះ។ ប្រទេសជប៉ុនក៏ឆ្លងកាត់សង្គ្រាមដូចប្រទេសវៀតណាមដែរ។ ប្រជាជនជប៉ុនយល់ច្បាស់អំពីស្ថានការណ៍នៃប្រទេសខ្លួន ហេតុនេះគេបានពុះពារឆ្លងកាត់ការលំបាក និងការកសាងប្រទេសជប៉ុនឲ្យក្លាយជាប្រទេសអភិវឌ្ឍ”។ លោកចាត់ទុកថា ប្រជាជនវៀតណាមមានការរាក់ទាក់ និងរាប់អានភ្ញៀវ ដោយមកពីពួកគេបានឆ្លងកាត់ការតស៊ូជាច្រើនក្នុងប្រវត្តិសាស្រ្ត គេបានមានការយោគយល់ដឹងចិត្តអ្នកដទៃ។ លោកឧត្តមសេនីយ៍ទោ Miyazaki Kazumi បានឲ្យដឹងថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសមានម្ហូបអាហារឆ្ងាញ់ ដូចជា ហ្វើ នំអន្សោមបួនជ្រុង។ល។

លោកក៏បានឲ្យដឹងថា បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ប្រទេសជប៉ុនមានភាពប្រហាក់ប្រហែលជាមួយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ប្រទេសវៀតណាមដែរ។ ជនជាតិជប៉ុនក៏មានពេលទទួលទានបាយនៅដំណាច់ឆ្នាំដោយមានការចូលរួមរបស់សមាជិកទាំងអស់នៃក្រុមគ្រួសារ។

លោកឧត្តមសេនីយ៍ទោ Miyazaki Kazumi បានមានបំណងចង់ទៅវៀតណាម។ លោកបានចែករំលែកថា “ប្រទេសវៀតណាមជាជំរើសទីមួយឬទីពីរ ខណៈដែលក្រុមគ្រួសារខ្ញុំពិភាក្សាជ្រើសរើសកន្លែងទៅទេសចរណ៍។ ប៉ុន្តែ ដោយសារការងាររវល់ពេកខ្ញុំមិនអាចទៅជាមួយក្រុមគ្រួសារខ្ញុំបានទេ”។

ប៉ុន្តែ លោកបញ្ជាក់ថា លោកនឹងទៅទេសចរណ៍នៅវៀតណាមក្នុងរយៈពេលមួយសប្តាហ៍។ តាមលោក Miyazaki Kazumi វៀតណាមនិងជប៉ុនមិនគ្រន់តែជាដៃគូយុទ្ធសាស្រ្តទូលំទូលាយប៉ុណ្ណោះទេ តែនៅថែមទាំងមានលក្ខណៈប្រវត្តិសាស្រ្ត និងវប្បធម៌ប្រហាក់ប្រហែលគ្នាទៀតផង។ ហេតុនេះហើយ ក្នុងឋានៈជាមេបញ្ជាការជប៉ុនម្នាក់ លោកទៅវៀតណាមក៏ដូចជាត្រឡប់មកផ្ទះខ្លួនវិញដែរ៕

បកប្រែដោយ Thuy Anh