leftcenterrightdel
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា

 

កម្មវិធីសហប្រតិបត្តិការបានកត់សំគាល់ពីទំនាក់ទំនងរវាងភាគីទាំងពីរក្នុងការជំរុញការអភិវឌ្ឍវិស័យអាកាសចរណ៍និងទេសចរណ៍ក្នុងគោលបំណងផ្ដល់សេវាកម្មល្អបំផុតសម្រាប់តម្រូវការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ។ យោងតាមស្ថិតិបឋមក្នុងឆ្នាំនេះភ្ញៀវទេសចររបស់ក្រុមហ៊ុន Vietravel បានប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវអាកាសមានចំនួនជាង ៦០% នៃទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។ ក្រោយរយៈពេល ១១ ខែ ឆ្នាំ ២០១៩ ក្រុមហ៊ុន Vietravel បានមានជើងហោះហើរ charter ចំនួនជិត ៥០ ។

ក្រៅពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនភាគហ៊ុន Vietravel និងសម្ព័ន្ធក្រុមហ៊ុន ២៤ Hour Group of Companies នោះ ក្រុមហ៊ុនទាំងពីរនឹងសម្របសម្រួលរៀបចំជើងហោះហើរ charter និងចែកចាយសំបុត្រយន្ដហោះ រួមជាមួយការបណ្តុះបណ្តាលបុគ្គលិក ដែលមានជំនាញអាកាសចរណ៍និងទេសចរណ៍ទៀតផង៕

បកប្រែដោយ Pham Diep