សន្និសីទ បានទាក់ទាញការចូលរួមពីវេជ្ជបណ្ឌិត អ្នកវិទ្យាសាស្ត្រវ័យក្មេងរបស់វៀតណាម និងបណ្តាប្រទេសអាស៊ានចំនួន ១៤០ នាក់។

leftcenterrightdel
លោក Le Xuan Dinh អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម មានប្រសាសន៍នៅសន្និសីទ

មានប្រសាសន៍នៅពិធីបើក លោក Le Xuan Dinh អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានសំដែងនូវជំនឿជាក់ថាជោគជ័យនៃសន្និសីទលើកនេះ នឹងជម្រុញសកម្មភាពនានាដែលទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ថ្មី នវានុវត្តនៅវៀតណាម នៅពេលដែលវៀតណាម ជាប្រធានអាស៊ានឆ្នាំ ២០២០។ នៅសន្និសីទ ប្រតិភូទាំងឡាយបានផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងលើកឡើងគំនិតផ្តួចផ្តើមស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យានិ ងកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន ដើម្បីរួមចំណែកដោះស្រាយការលំបាក និងបញ្ហាប្រឈមនៅក្នុងតំបន់ និងកសាងសហគមន៍អាស៊ានប្រកបដោយចីរភាព៕

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ

បកប្រែដោយ Huyen Trang