leftcenterrightdel
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue (រូបថត៖ vnanet.vn)

ក្នុងជំនួបនេះ លោក Omura Hideaki បានសម្តែងនូវគោលបំណងចង់មានជើងហោះហើរបន្ថែមទៀតដែលភ្ជាប់រវាងខេត្ត Aichi និងទីក្រុងហូជីមិញ ទីក្រុង Da Nang និងទីក្រុងដទៃទៀតនៃប្រទេសវៀតណាម។ ក្នុងដំណើរស្សនកិច្ចនេះថ្នាក់ដឹកនាំខេត្ត Aichi  បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនអាកាសចរណ៍     វៀតណាម  Airline និង Vietjet ដោយទទួលបានសញ្ញាវិជ្ជមានជាច្រើនផងដែរ។ លើសពីនេះទៀតសហគ្រាស Aichi  ក៏មានបំណងចង់វិនិយោគលើគម្រោងផ្លូវហាយវ៉េថ្មីដែលភ្ជាប់ទីក្រុងហូជីមិញទៅនឹងគម្រោងអាកាសយានដ្ឋាន Long Thanh ហើយសង្ឃឹមថានេះនឹងក្លាយជានិមិត្តរូបថ្មីនៅក្នុងទំនាក់ទំនងរវាងជប៉ុននិង វៀតណាម។

រីឯឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអបអរសារទរចំពោះសំណើរបស់ថ្នាក់ដឹកនាំខេត្ត Aichi ក្នុងកិច្ចសហប្រតិបត្តិការ និងវិនិយោគជាមួយគ្រប់ក្រសួងនិងស្ថាប័ននានារបស់វៀតណាម ព្រមទាំងអះអាងថា              រដ្ឋាភិបាលវៀតណាមកំពុងជំរុញគម្រោងអាកាសយានដ្ឋាន Long Thanh និងគម្រោងផ្លូវល្បឿនលឿនដែលភ្ជាប់ទីក្រុងហូជីមិញជាមួយអាកាសយានដ្ឋាន Long Thanh ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍និងការតភ្ជាបសេដ្ឋកិច្ចអន្តរជាតិផងដែរ៕

តាម vovworld