leftcenterrightdel
រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ាននិងដៃគូពិភាក្សាអំពីកិច្ចព្រមព្រៀង RCEP

នាថ្ងៃទី ១០ ខែកញ្ញា ថ្លែងនៅក្នុងពិធីបិទនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥១ (AEM) នៅទីក្រុងបាងកកនៃប្រទេសថៃនោះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ លោក Jurin Laksanavisit បានបង្ហាញនូវជំនឿចិត្តថា ការខ្វែងគំនិតគ្នាអំពីការបើកទីផ្សារសម្រាប់ទំនិញ សេវាកម្ម និងវិនិយោគពីខាងក្រៅអាស៊ាននឹងត្រូវបានដោះស្រាយនិងបញ្ចប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់  (RCEP) ក្នុងឆ្នាំ ២០១៩។ លោក Jurin Laksanavisit បានអោយដឹងថា នៅក្នុងកិច្ចប្រជុំអាស៊ាន - ឥណ្ឌា  ឥណ្ឌាបានអះអាងពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការត្រៀមខ្លួនជាស្រេច ដើម្បីបញ្ចប់ការចរចាកិច្ចព្រមព្រៀង RCEP នៅក្នុងឆ្នាំ ២០១៩ តែម្តង។

សូមជម្រាបថា ចាប់ពីថ្ងៃទី ១៩ ដល់ ២៧ ខែកញ្ញាឆ្នាំ ២០១៩ វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាកិច្ចព្រមព្រៀង RCEP លើកទី ២៨ នៅទីក្រុង Da Nang។ នេះត្រូវបានគេចាត់ទុកថាជាវគ្គចរចាចុងក្រោយ មុនពេលប្រព្រឹត្តទៅកិច្ចប្រជុំកំពូលអាស៊ាននៅចុងឆ្នាំ ២០១៩ នេះផងដែរ៕

តាម vovworld