នៅជំនួប លោក Nguyen Van Binh ប្រធានគណៈសេដ្ឋកិច្ចមជ្ឈិមបក្ស បានស្នើឲ្យលោក Francois Painchaud ជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនានារបស់វៀតណាម ជាពិសេសលើវិស័យផ្តល់ប្រឹក្សាគោលនយោបាយ ការជួយឧបត្ថម្ភបច្ចេកវិទ្យា និងការលើកកម្ពស់សមត្ថភាពរបស់ភាគីវៀតណាម។

leftcenterrightdel
លោក Nguyen Van Binh  ប្រធានគណៈសេដ្ឋកិច្ចមជ្ឈិមបក្ស ទទួលជួបលោក Francois Painchaud ប្រធានថ្មីនៃមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំនៅវៀតណាម (រូបថត៖ cpv.org.vn)

រីឯលោក Francois Painchaud បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលវៀតណាមសម្រេចបានក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការកាត់បន្ថយអតិផរណា និងកំណើនសេដ្ឋកិច្ច។ លោកក៏បានអះអាងថា IMF នឹងបន្តសហប្រតិបត្តិការ និងជួយឧបត្ថម្ភវៀតណាមក្នុងការផ្តល់ប្រឹក្សាគោលនយោបាយ និងលើកកម្ពស់មត្ថភាព។

នារសៀល ថ្ងៃដ៏ដែល ប្រធានគណៈសេដ្ឋកិច្ចមជ្ឈិមបក្ស លោក Nguyen Van Binh បានទទួលជួបលោក Changhee-Lee ប្រធានការិយាល័យតំណាងជាតិនៃអង្គការពលកម្មអន្តរជាតិ (ILO)  ប្រចាំនៅវៀតណាម។

leftcenterrightdel
លោក Nguyen Van Binh ប្រធានគណៈសេដ្ឋកិច្ចមជ្ឈិមបក្ស ទទួលជួបលោក Changhee-Lee ប្រធានការិយាល័យតំណាងជាតិនៃអង្គការពលកម្មអន្តរជាតិ ប្រចាំនៅវៀតណាម (រូបថត៖ cpv.org.vn)

នៅជំនួប លោក Nguyen Van Binh បានវាយតម្លៃខ្ពស់ចំពោះតួនាទី ការជួយឧបត្ថម្ភ និងកិច្ចសហការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពរបស់ ILO ប្រចាំនៅវៀតណាម ក្នុងវិស័យពលកម្ម ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គមប្រកបដោយនិរន្តរភាព ក៏ដូចជាការរួមវិភាគទានរបស់ ILO ក្នុងដំណើរការកសាងច្បាប់ គោលនយោបាយអំពីពលកម្ម និងសង្គមនៅវៀតណាម។ លោក Nguyen Van Binh បានអះអាងថា ក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ វៀតណាមត្រៀមជាស្រេចចូលរួមបណ្តាអនុសញ្ញាអន្តរជាតិ រួមទាំងអនុសញ្ញាស្តីពីពលកម្ម។

លោក Changhee-Lee បានអះអាងថា ILO នឹងបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការ និងជួយឧបត្ថម្ភវៀតណាមបន្ថែមទៀតនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang