leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn)

 

មានប្រសាសន៍នៅកិច្ចប្រជុំ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលសេដ្ឋកិច្ចសកល និងតំបន់មានការធ្លាក់ចុះ ហើយការប្រកួតប្រជែងពាណិជ្ជកម្មកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លានោះ ក្រសួង និងស្ថាប័ននានាត្រូវម្ចាស់ការ ចាត់វិធានការជាក់ស្ដែង និងសមស្របដើម្បីបង្កើនផលិតកម្មក្នុងប្រទេស បង្កើតការងារបន្ថែមទៀត ព្រមទាំងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលក្នុងនោះត្រូវធានាតុល្យភាពនូវទំនាក់ទំនងពាណិជ្ជកម្មជាមួយដៃគូ ជាពិសេសជាមួយដៃគូធំៗដូចជា សហរដ្ឋអាមេរិក ចិន អាស៊ាន ជប៉ុន និងកូរ៉េខាងត្បូង ... ដោយផ្អែកលើគោលការណ៍សមភាព និងផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក។

ទន្ទឹមនឹងនោះលោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានាបន្តធ្វើការស្រាវជ្រាវ ដោះស្រាយបញ្ហារាំងស្ទះ បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស និងវិនិយោគិនបរទេសអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវគម្រោងវិនិយោគនៅវៀត​ណាមផងដែរ៕

បកប្រែដោយ Pham Diep