leftcenterrightdel
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីនេះ (រូបថត៖ vov.vn)

អញ្ជើញថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ សារព័ត៌មានវៀតណាមបានច្បាមជាប់នូវគោលជំហររបស់បក្ស ឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវជីវភាព ខាងនយោបាយ សេដ្ឋកិច្ច សង្គម ព្រមទាំងផ្សព្វផ្សាយរូបភាពទឹកដី មនុស្សវៀតណាមដ៏ស្រស់បំព្រងទៅកាន់មិត្តភកត្តិអន្តរជាតិផងដែរ។ អ្នកកាសែតទាំងឡាយ សុទ្ធតែជាយុទ្ធជនដើរជួរមុខនៅសមរភូមិតស៊ូប្រយុទ្ធប្រឆាំងនឹងការមូលបង្កាច់ល្បិចកលខុសឆ្គង រួមចំណែកការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដីដ៏ពិសិដ្ឋរបស់មាតុប្រទេសក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយភាពខ្ជះខ្ជាយនិងអវិជ្ជមានផងដែរ។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖ “សារព័ត៌មានបានក្លាយទៅជាកម្លាំងគួរអោយជឿទុកចិត្តរបស់បក្សនិងរដ្ឋនៅសមរភូមិព័ត៌មាន។ ដោយមានជួរអ្នកកាសែតចំនួន១៨ម៉ឺននាក់ដែលមានជំនាញ វិជ្ជាជីវៈខ្ពស់ក៏ដូចជាមានការអភិក្រមយ៉ាងឆាប់រហ័សចំពោះបច្ចេកវិទ្យាសារព័ត៌មានទំនើបៗនោះ អ្នកកាសែតវៀតណាមគឺជាយុទ្ធជននៅលើសមរភូមិសតិអារម្មណ៍វប្បធម៌យ៉ាងពិតប្រាកដ”។

ចំពោះភារកិច្ចនាពេលខាងមុខ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើអោយវិស័យសារព័ត៌មានទាំងមូលត្រូវបង្ហាញនិងឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវអំពីប្រទេសវៀតណាមមួយកំពុងអភិវឌ្ឍយ៉ាងស្វាហាប់ ដែលមានបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព ស្និទ្ធស្នាល ធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជំរៅ ក៏ដូចជាមានឋានៈនិងកិត្យានុភាពកាន់តែខ្ពស់ឡើងពីមួយថ្ងៃទៅមួយថ្ងៃលើឆាកអន្តរជាតិផងដែរ៕

តាម vovworld