នេះគឺជាលើកទី ៣ ហើយដែលវៀតណាមបានរៀបចំបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ។ ក្រោមប្រធានបទ "វិធីសាស្រ្តរបស់ព្រះពុទ្ធសាសនាអំពីការដឹកនាំសកល និងទំនួលខុសត្រូវសម្រាប់ការចែករំលែកដើម្បីសង្គមមួយប្រកបដោយនិរន្តរភាព" បុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ ឆ្នាំ២០១៩ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលរួមចំណែកក្នុងការលើកកម្ពស់តួនាទីរបស់ព្រះពុទ្ធសាសនាវៀតណាមក្នុងការធ្វើសមាហរណកម្មអន្តរជាតិ ព្រមទាំងអះអាងពីតួនាទី និងការទទួលខុសត្រូវរបស់វៀតណាមចំពោះសកម្មភាពទាំងឡាយរបស់អង្គការសហប្រជាជាតិលើគ្រប់វិស័យ។

leftcenterrightdel
សន្និសីទសារព័ត៌មានជូនដំណឹងអំពីការងារត្រៀមរៀបចំសម្រាប់បុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ ឆ្នាំ២០១៩

បុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ឧសភា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា  Tam Chuc (ឃុំ Ba Sao ស្រុក Kim Bang ខេត្ត Ha Nam ភាគខាងជើងវៀតណាម)។ ក្នុងឱកាសនេះនឹងមានកម្មវិធីជាច្រើនដូចជា៖ ការលើកប្រទីបបួងសួងសុំសុខសន្តិភាពសម្រាប់ពិភពលោក ពិព័រណ៌រូបថតវត្តអារាមដែលជាបេតិកភ័ណ្ឌពិភពលោកនិងវៀតណាម និងពិព័រណ៌វត្ថុបុរាណនៃព្រះពុទ្ធសាសនាជាដើម៕

បកប្រែដោយ Duy Hoan