អញ្ជើញចូលរួមពិធីមានវត្តមានពីសំណាក់លោកស្រី Truong Thi Mai សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស និងជាប្រធានគណៈចលនាមហាជនមជ្ឈិមបក្ស និងថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នមជ្ឈិម រួមជាមួយតំណាងទីក្រុងហាណូយនិងអង្គការអន្ដរជាតិមួយចំនួនទៀតផង។

leftcenterrightdel
លោកស្រី Truong Thi Mai ថ្លែងក្នុងពិធី (រូបថត៖ vnanet.vn)

ថ្លែងក្នុងពិធី លោកស្រី Truong Thi Mai បានវាយតម្លៃខ្ពស់និងលើកសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សមាគមនិងសមាជិកនៃសមាគមមនុស្សខ្វាក់វៀតណាម។ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក មនុស្សខ្វាក់និងជនពិការនៅទូទាំងប្រទេសបានខិតខំនិងរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ។ លោកស្រីរំពឹងថា គណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់ជាន់ថ្នាក់ ថ្នាក់ដឹកនាំនៃស្ថាប័ននិងមូលដ្ឋាននានាបន្តយកចិត្តទុកដាក់ និងមានទំនួសខុសត្រូវចំពោះជីវភាពរបស់ជនពិការ។ លោកស្រីបានស្នើឲ្យស្ថាប័នពាក់ព័ន្ធធ្វើការស្រាវជ្រាវ ពិនិត្យឡើងវិញ វិសោធនកម្មគោលនយោបាយនិងច្បាប់ដែលទាក់ទងនឹងជនពិការ រួមទាំងមនុស្សខ្វាក់និងស្តាប់មតិយោបល់នៃជនពិការអំពីបញ្ហានេះ៕

បកប្រែដោយ Thuy Anh