កងរាជអាវុធហត្ថខេត្តស្វាយរៀង អញ្ជើញមកជូនពរឆ្នាំថ្មីកងទ័ពការពារព្រំដែន Long An
កប.អនឡាញ - នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ គណៈប្រតិភូកងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន Long An ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៣ ។
ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានសម្តែងនូវក្តីសប្បាយរីករាយ ព្រោះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការសម្របសម្រួល និងផ្លាស់ប្តូរស្ថានភាពរវាងកងកម្លាំងទាំងពីរ ទទួលបានលទ្ធផលជាវិជ្ជមាន ព្រមទាំងរំពឹងថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តសម្របសម្រួល និងសហការកាន់តែជិតស្និទ្ធថែមទៀតក្នុងការអនុវត្តការងារគ្រប់គ្រង និងការពារព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ការរក្សាបាននូវសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម នៅតាមតំបន់ព្រំដែនខេត្តទាំងពីរ។
    |
 |
កងរាជអាវុធហត្ថខេត្តស្វាយរៀង អញ្ជើញមកជូនពរឆ្នាំថ្មីកងទ័ពការពារព្រំដែន Long An (រូបថត៖ bienphong.com.vn) |
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ក្នុងនាមគណៈប្រតិភូ លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានជូនពរសុខភាពល្អ និងជូនអំណោយដល់នាយទាហាន នាយទាហានរងនៃកងការពារព្រំដែន Long An។
លោកវរសេនីយ៍ឯក Nguyen Tuan មេបញ្ជាការរងនៃកងទ័ពការពារព្រំដែន Long An បានថ្លែងអំណរគុណចំពោះក្តីស្រឡាញ់ដែលកងរាជអាវុធហត្ថខេត្តស្វាយរៀងបានផ្តល់ជូននាយទាហាន និងពលទាហាន នៃកងទ័ពការពារព្រំដែន Long An ព្រមទាំងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តផ្លាស់ប្តូរព័ត៌មាន សម្របសម្រួលកាន់តែជិតស្និទ្ធក្នុងការគ្រប់គ្រង និងការពារព្រំដែនរួមរវាងប្រទេសទាំងពីរ រក្សាទំនាក់ទំនងសាមគ្គីភាព និងរួមគ្នាកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
បកប្រែដោយ Duy Hoan