លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្ម​អចិន្ដ្រៃយ៍វៀតណាម  និងឯកអគ្គរាជទូត កែ សុវណ្ណ  ប្រធានស្ថានបេសកកម្មអចិន្ដ្រៃយ៍កម្ពុជា  និងកម្មាភិបាលនៃស្ថានបេសកកម្មនៃប្រទេសទាំងពីរនៅទីក្រុងញូវយ៉ក បានអញ្ជើញចូលរួមក្នុងពិធីនេះ។

leftcenterrightdel
ស្ថានបេសកកម្មអចិន្ដ្រៃយ៍វៀតណាមនិងកម្ពុជារៀបចំពិធីរំលឹកខួបលើកទី ៥៥ នៃការបង្កើត​ទំនាក់ទំនងការទូត 

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានរំលឹកឡើងវិញនូវព្រឹត្តិការណ៍ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ហើយអះអាងថា  ទោះបីជាបានឆ្លងកាត់ឧបសគ្គ និងការឡើងចុះនៃប្រវត្តិសាស្ត្រក៏ដោយក៏ប៉ុន្តែចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដ៏ល្អប្រសើររវាងវៀតណាម និងកម្ពុជាត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។

លោកឯកអគ្គរដ្ឋទូតបានអះអាងថា នឹងខិតខំប្រឹងប្រែងថែរក្សា និងពង្រីកទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបាននៃប្រទេសទាំងពីរឲ្យសក្តិសមជាមួយនឹងការរួមវិភាគទាន និងពលីកម្មរបស់ដូនតាជំនាន់មុនៗ។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ក៏បានអះអាងថា ស្ថានបេសកកម្មអចិន្ដ្រៃយ៍វៀតណាមនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថានបេសកកម្មអចិន្ដ្រៃយ៍កម្ពុជា រួមចំណែកជំរុញទំនាក់ទំនងទ្វេភាគីឲ្យអភិវឌ្ឍន៍ថែមទៀត ឆ្លើយតបនឹងបំណងប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមវិភាគទានទៅក្នុងការងាររួមរបស់អង្គការសហប្រជាជាតិផងដែរ៕

តាម vovworld.vn