leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម

នៅក្នុងជំនួបសន្ទនានេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិក្នុងឆ្នាំ ២០២០។ ទោះបីជួបការលំបាកជាច្រើនដោយសារជំងឺរាតត្បាត Covid-19 ក៏ដោយក៏ខ្លឹមសារទាំងឡាយនៃផែនការសហប្រតិបត្តិការ ២០២០ រវាងភាគីទាំងពីដែលបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ ជាពិសេសគឺកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលនិងជួយគ្នាទៅវិញទៅមកក្នុងការបង្ការ និងប្រឆាំងជំងឺរាតត្បាត Covid-19។ ជាមួយគ្នានោះ កិច្ចសហប្រតិបត្តិការរវាងកងកម្លាំងការពារព្រំដែន  ការស្វែងរកអដ្ឋិធាតុ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដវៀតណាមដែលបានពលីជីវិតកាល​ពីសម័យសង្គ្រាមនៅកម្ពុជា ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងសម្ដេចពិជ័យសេនា ទៀបាញ់ បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ ២០២១ តាមរយៈប្រព័ន្ធវីដេអូ

នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តខ្លឹមសារទាំងឡាយនៃពិធីសារសម្រាប់ដំណាក់កាល ២០២០-២០២៤ និងផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២១ ដែលក្នុងនោះផ្តោតសំខាន់លើការជំរុញការផ្សព្វផ្សាយអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរ ក៏ដូចជាបន្តពង្រឹងនិងលើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការ ជាពិសេសយន្តការសន្ទនាគោលនយោបាយការពារជាតិ ដោយកំណត់ថា នេះជាយន្ដការសំខាន់ដើម្បីយោគយល់គ្នាលើបញ្ហាសន្តិសុខក្នុងតំបន់ ព្រមទាំងដាក់ទិសនៃកិច្ចសហប្រតិបត្តិការផងដែរ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានទទួលជួបជាមួយលោក ចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពកម្ពុជាប្រចាំនៅវៀតណាម

ក្រៅពីនេះ ក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិកម្ពុជានឹងបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល ហ្វឹកហ្វឺន  និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាយោធភូមិភាគ កងកម្លាំងគ្រប់គ្រង និងការពារព្រំដែននៃប្រទេសទាំងពីរដើម្បីទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការរត់ពន្ធ ការជួញដូរនិងការដឹកជញ្ជូនគ្រឿងញៀន ព្រមទាំងបង្កើនសកម្មភាពយាមល្បាត ត្រួតពិនិត្យយ៉ាងតឹងរឹងនៅតាមតំបន់ព្រំដែន ច្រកទ្វារព្រំដែន ផ្លូវលំ រួមទាំងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ រួមចំណែកទប់ស្កាត់ការរីករាលដាលនៃ Covid-19 នៅក្នុងប្រទេសរៀងៗខ្លួន។

នៅចុងបញ្ចប់នៃកិច្ចសន្ទនា លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងសម្ដេចពិជ័យសេនា ទៀ បាញ់ បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ ២០២១ តាមរយៈប្រព័ន្ធវីដេអូ

គួររំលឹកថា នាព្រឹកថ្ងៃដដែល លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានទទួលជួបជាមួយលោក ចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពកម្ពុជាប្រចាំនៅវៀតណាម៕

បកប្រែដោយ Pham Diep