យុវជនទីក្រុង Da Nang រៀបចំកម្មវិធី "ខែមីនាព្រំដែន"
កប.អនឡាញ - នាថ្ងៃទី ១០ ខែមីនា ក្រុមនាវាការពារព្រំដែនលេខ២ កងទ័ពការពារព្រំដែនទីក្រុង Da Nang បានសហការជាមួយសម្ព័ន្ធយុវជនខ័ណ្ឌ Thanh Khe រៀបចំកម្មវិធី “ខែមីនាព្រំដែន” ឆ្នាំ២០២៥។
កម្មវិធីនេះមានគោលបំណងលើកកម្ពស់ស្មារតីស្នេហាជាតិ និងស្មារតីទទួលខុសត្រូវក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខនៅតំបន់ព្រំដែន កោះសមុទ្រ សម្រាប់សមាជិកសម្ព័ន្ធយុវជន និងយុវជននៃអង្គភាពទាំងពីរ។
    |
 |
យុវជននៃក្រុមនាវាការពារព្រំដែនលេខ២ សម្ព័ន្ធយុវជនខ័ណ្ឌ Thanh Khe ជូនទង់ជាតិដល់ប្រជានេសាទនៅទីក្រុង Da Nang |
ក្នុងក្របខ័ណ្ឌនៃកម្មវិធី សមាជិកសម្ព័ន្ធយុវជន និងយុវជនខ័ណ្ឌ Thanh Khe និងក្រុមនាវាការពារព្រំដែនលេខ២ បានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើន ក្នុងបំណងលើកកម្ពស់ការយល់ដឹង និងជួយគាំទ្រប្រជានេសាទ ដូចជា៖ ការឃោសនាអំពីអធិបតេយ្យភាពលើព្រំដែនសមុទ្រ និងកោះ; ផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក; ណែនាំអំពីការជួយសង្គ្រោះបឋម សម្រាប់ប្រជាជនរងគ្រោះថ្នាក់នៅសមុទ្រ; ប្រគល់ទង់ជាតិជូនប្រជានេសាទ។ល។
កម្មវិធីនេះបានបង្ហាញពីស្មារតីដើរឈានមុខ និងស្ម័គ្រចិត្តរបស់សមាជិកសម្ព័ន្ធយុវជន និងយុវជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពង្រឹងការការពារជាតិ សន្តិសុខ និងធានាសុខុមាលភាពសង្គមនៅតំបន់មានស្ថានភាពលំបាក តំបន់ឆ្ងាយដាច់ស្រយាល និងតំបន់ព្រំដែន តភ្ជាប់ទំនាក់ទំនងរវាងសមាជិកនៃសម្ព័ន្ធយុវជន យុវជន ជាមួយកម្មាភិបាល យុទ្ធជន និងប្រជាជន រួមចំណែកពង្រឹង និងកសាងប្រៀបប្រយុទ្ធដោយពឹងផ្អែកលើប្រជាជនកាន់តែរឹងមាំ៕
បកប្រែដោយ Thuy Anh