ថ្លែងមតិក្នុងពិធីបិទ លោកឧត្តមសេនីយ៍ត្រី Tran Hai Quan មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្សបានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ រួមដំណើរជាមួយការអភិវឌ្ឍ​ទំនាក់ទំនងប្រពៃណី និងមិត្តភាពល្អរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរបាលនៃប្រទេសទាំងពីរកំពុងត្រូវបានអភិវឌ្ឍន៍ឥតឈប់ឈរ ដោយមានខ្លឹមសារជាក់ស្តែង និងមានប្រសិទ្ធភាព  ជាពិសេសក្នុងវិស័យកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល ហ្វឹកហ្វឺន និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងការងារអង្គរក្ស។

leftcenterrightdel
លោកមេបញ្ជាការ Tran Hai Quan ថ្លែង​ក្នុង​ពិធី (រូប​ថត៖ cand.com.vn)

លោកមេបញ្ជាការ Tran Hai Quan បានសម្តែងនូវសេចក្តីរីករាយនៅពេលដឹងថា វគ្គបំប៉ន់ជំនាញអង្គរក្សជូនមន្ត្រី​ក្រសួងមហាផ្ទៃ​នៃ​ព្រះរាជាណាចក្រកម្ពុជាបានបញ្ចប់តាមកម្មវិធី និងផែនការសិក្សាដែលបានដាក់ចេញ។ សិក្ខាកាមទាំង១០០ % ទទួលបាននិទ្ទេសល្អ បង្ហាញពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់សិក្ខាកាមម្នាក់ៗ ដែលបានជម្នះការលំបាកផ្នែកភាសា ជីវភាពរស់នៅ និងអាកាសធាតុដ៏លំបាក ដើម្បីខិតខំប្រឹងប្រែងសិក្សា ហ្វឹកហ្វឺន និងសម្រេចបានលទ្ធផលល្អ។

leftcenterrightdel
ប្រតិភូបានចូលរួមពិធីបិទ (រូប​ថត៖ cand.com.vn)

leftcenterrightdel
លោកមេបញ្ជាការ Tran Hai Quan បានប្រគល់លិខិតបញ្ជាក់ការសិក្សាជូនសិក្ខាកាម (រូប​ថត៖ cand.com.vn)

ជាមួយនឹងចំណេះដឹង និងបទពិសោធន៍ដែលសិក្ខាកាមបានទទួលតាមរយៈវគ្គបំប៉ននេះ លោកមេបញ្ជាការ Tran Hai Quan បានសម្តែងនូវជំនឿ និងមានបំណងចង់បានថា ក្នុងតួនាទីរបស់ខ្លួន សិក្ខាកាមទាំងអស់នឹងអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការងាររបស់ខ្លួន នឹងក្លាយជាអ្នកចូលរួមដោយផ្ទាល់ក្នុងការកសាង និងលើកកម្ពស់ចំណងសាមគ្គីភាព និងមិត្តភាពប្រពៃណីពិសេសរវាងប្រជាជនវៀតណាម និងកម្ពុជានិយាយរួម និងរវាងបញ្ជាការដ្ឋានអង្គរក្ស ក្រសួងនគរបាលវៀតណាម និងនាយកដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និយាយដោយឡែក។

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
សិក្ខាកាមបានហាត់សមសេណារីយ៉ូប្រឆាំងភេរវកម្ម (រូប​ថត៖ cand.com.vn)

បកប្រែដោយ Duy Hoan