លោកយាយ Moong Thi Thay ភូមិ Cha Lo បានឲ្យដឹងថា “ដោយទទួលបានដំណឹងថាបញ្ជាការដ្ឋានយោធាស្រុករៀបចំ "ស្តង់លក់ទំនិញដោយឥតគិតថ្លៃ" ដើម្បីជួយគាំទ្របងប្អូន យើងសប្បាយចិត្តណាស់។ យើងក្រោកឡើងពីម៉ោង ៥ ព្រឹកមកទីនេះ ដើម្បីអាចជ្រើសរើសទំនិញប្រើប្រាស់ដែលសមស្រប់នឹងខ្លួន”។ ចំណែកឯលោកយាយ Cut Thi Bay នៅភូមិ Huoi Xa និយាយយ៉ាងសប្បាយរីករាយថា “រដូវរងាមកដល់ហើយ ខ្ញុំមិនមានលុយទិញសំលៀកបំពាក់ការពាររងាឲ្យចៅ។ ជាសំណាងល្អណាស់ ថ្ងៃនេះ បញ្ជាការដ្ឋានយោធាស្រុក Tuong Duong បានរៀបចំ “ស្តង់លក់ទំនិញដោយឥតគិតថ្លៃ” ជូនដល់កុមារ។ អរគុណកងទ័ពដែលបានយកចិត្តទុកដាក់ដល់អ្នកភូមិយើង”។

leftcenterrightdel
បងប្អូននៅឃុំ Mai Son (ស្រុក Tuong Duong ខេត្ត Nghe An) ជ្រើសរើសសំលៀកបំពាក់នៅ “ស្តង់លក់ទំនិញដោយឥតគិតថ្លៃ”

ឃុំ Mai Son ជាឃុំព្រំដែននៅតំបន់ដាច់ស្រយាលនៅស្រុក Tuong Duong។ ប្រជាជននៅទីនេះភាគច្រើនជាជនជាតិ Kho Mu ជនជាតិ Mong ជាដើម និងភាគច្រើនពឹងផ្អែកលើការធ្វើស្រែ ហើយជីវភាពរស់នៅនៅមានការលំបាកខ្លាំង។ ក្នុងបំណងរួមចំណែកចែករំលែកការលំបាក ជួយប្រជាជន និងបង្ហាញពីមនោសញ្ចេតនា ការទទួលខុសត្រូវរបស់កងកម្លាំងប្រដាប់អាវុធក្នុងការថែទាំជីវភាពរស់នៅរបស់ជនក្រីក្រ បញ្ជាការដ្ឋានយោធាស្រុក Tuong Duong បានរៀបចំ “ស្តង់លក់ទំនិញដោយឥតគិតថ្លៃ” ដោយមានគ្រឿងឧបភោគបរិភោគសំខាន់ៗ ដូចជាសម្លៀកបំពាក់ ស្បៀងអាហារ ជាដើម។ លោកវរសេនីយ៍ទោ Le Xuan The អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាស្រុក Tuong Duong បានឲ្យដឹងថា កម្មាភិបាលនិងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធម្នាក់ៗក្នុងស្រុកទាំងមូល តែងតែលើកកម្ពស់ការទទួលខុសត្រូវចំពោះប្រជាជននៅតំបន់ដាច់ឆ្ងាយស្រយាល និងតំបន់ជនជាតិភាគតិច ដោយសកម្មភាពជាក់ស្តែង ចូលរួមចំណែកជួយប្រជាជនឲ្យរួចផុតពីភាពក្រីក្រ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ដោយយកពីមូលនីធិរបស់អង្គភាព និងសន្សំចំណាយប្រចាំថ្ងៃ កម្មាភិបាល យុទ្ធជននៃកងកម្លាំងប្រដាប់អាវុធស្រុក បានទិញកូនសត្វជូនក្រុមគ្រួសារក្រីក្រ និងជួយគ្រួសារក្រីក្រជួសជុលផ្ទះ។ល។

ពីសកម្មភាពសប្បុរសធម៌ និងមានការទទួលខុសត្រូវចំពោះជនរួមជាតិភាគតិច កម្មាភិបាល និងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធស្រុក Tuong Duong បានរួមចំណែកកសាង "ប្រៀបប្រយុទ្ធដោយពឹងផ្អែកលើប្រជាជន" ហើយចំណងសាមគ្គីភាពរវាងកងទ័ព និងប្រជាជនកាន់តែរឹងមាំថែមទៀត៕

បកប្រែដោយ Thuy Anh