តាមកម្មវិធី គណៈប្រតិភូបានអញ្ជើញទៅអុជធូបគោរពវិញ្ញាណក្ខ័ន្ធវីរៈជន និងយុទ្ធជនពលីនៅទីបញ្ចុះសព Hang Duong ទីបញ្ចុះសព Hang Keo ហើយទៅសួរសុខទុក្ខ និងផ្តល់អំណោយជូនអង្គភាពកងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅស្រុក Con Dao (ខេត្ត Ba Ria-Vung Tau)។

leftcenterrightdel
គណៈប្រតិភូទីក្រុងហូជីមិញ ផ្តល់អំណោយជូនកម្មាភិបាល និងយុទ្ធជននៅកោះ Hon Khoai

ដំណើរទស្សនកិច្ចនេះបង្ហាញពីមនោសញ្ចេតនា និងទំនួលខុសត្រូវរបស់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនទីក្រុងហូជីមិញចំពោះភារកិច្ចការពារអធិបតេយ្យភាពព្រំដែន សមុទ្រ និងកោះជាតិ; ដាស់តឿន និងលើកតម្កើងស្មារតីស្នេហាជាតិរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាមួយភារកិច្ចការពារមាតុភូមិ រួមចំណែកថែទាំជាក់ស្តែងដល់កម្មាភិបាល យុទ្ធជន ប្រជាជន និងកងកម្លាំងដែលសម្របសម្រួលការពារកោះនៅសមុទ្រភាគនិរតីនៃប្រទេស។ តាមការគ្រោងទុក ដំណើរទស្សនកិច្ច និងការផ្តល់អំណោយនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១ ខែតុលា៕

បកប្រែដោយ Huyen Trang