ពិធីបិទសមយុទ្ធរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរវៀតណាម-ឥណ្ឌូណេស៊ី
កប.អនឡាញ - នាព្រឹកថ្ងៃទី ៣ ខែកញ្ញា នៅកោះ Batam (ឥណ្ឌូណេស៊ី) កងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកឥណ្ឌូណេស៊ីបានបិទសកម្មភាពក្នុងក្របខ័ណ្ឌនៃការផ្លាស់ប្តូរ និងសមយុទ្ធរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ (CODEX 22B-I)។
លោកវរសេនីយ៍ឯក Nguyen Van Ngan នាយរងសេនាធិការ តំបន់លេខ៤ ប្រធានក្រុមបេសកកម្មនៃកងទ័ពជើងទឹកវៀតណាម និងលោកឧត្តមនាវីត្រី Kemas M.Ikhwan Madani មេបញ្ជាការមូលដ្ឋានទ័ពជើងទឹកលេខ៤ នៃកងទ័ពជើងទឹកឥណ្ឌូណេស៊ី បានជាសហប្រធានក្នុងពិធីបិទ។
    |
 |
តំណាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរក្នុងពិធីបិទ |
ថ្លែងមតិក្នុងពិធីបិទ លោកវរសេនីយ៍ឯក Nguyen Van Ngan បានសង្កត់ធ្ងន់ថា ក្រោយរយៈពេល ៦ ថ្ងៃនៃការធ្វើសកម្មភាពយ៉ាងសកម្ម និងមានទំនួលខុសត្រូវ កងទ័ពជើងទឹកនៃប្រទេសទាំងពីរបានសម្របសម្រួលរៀបចំការអនុវត្តសមយុទ្ធប្រកបដោយជោគជ័យ។ តាមរយៈសកម្មភាពនេះ កងទ័ពជើងទឹកនៃប្រទេសទាំងពីរបានផ្លាស់ប្តូរ និងសិក្សាបទពិសោធន៍វិជ្ជាជីវៈ; លើកកម្ពស់សមត្ថភាពសម្របសម្រួលក្នុងការដោះស្រាយបញ្ហាប្រឈមរួមខាងសន្តិសុខនាវាចរណ៍ រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងជំរុញកិច្ចសហប្រតិបត្តិការនៅតំបន់សមុទ្រជាប់ព្រំដែនរវាងប្រទេសទាំងពីរ; រឹកបន្តឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងឥណ្ឌូណេស៊ីនិយាយរួម រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរនិយាយដោយឡែក។
លោកឧត្តមនាវីត្រី Kemas M.Ikhwan Madani បានអបអរសាទរចំពោះជោគជ័យនៃសមយុទ្ធលើកនេះ ព្រមទាំងសម្តែងនូវក្តីជឿជាក់ថា CODEX 22B-I នឹងជួយឱ្យកងទ័ពជើងទឹកនៃប្រទេសទាំងពីរទទួលបានបទពិសោធន៍បន្ថែមទៀត ដើម្បីរៀបចំសកម្មភាពលើកក្រោយឱ្យកាន់តែមានប្រសិទ្ធភាព។
CODEX 22B-I ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែសីហា ដល់ថ្ងៃទី ៣ ខែកញ្ញា គឺជាសកម្មភាពផ្លាស់ប្តូរ និងហាត់សមទ្វេភាគីលើកដំបូងរវាងកងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកឥណ្ឌូណេស៊ី៕
បកប្រែដោយ Huyen Trang