នៅក្នុងកម្មវិធី តំណាងបញ្ជាការដ្ឋានកងឆ្មាំសមុទ្រលេខ២ បានផ្សព្វផ្សាយច្បាប់សមុទ្រ និងកោះ ព្រមទាំងបំផុសកម្មវិធី “ពួតដៃគ្នាសម្អាតបរិស្ថានសមុទ្រ”។

leftcenterrightdel
បញ្ជាការដ្ឋានកងឆ្មាំសមុទ្រលេខ២ និងគណៈចលនាមហាជននៃគណៈកម្មាធិការបក្សទីក្រុង Da Nang ផ្តល់អំណោយជូនប្រជានេសាទដែលជួបការលំបាកនៅខ័ណ្ឌ Thanh Khe (ទីក្រុង Da Nang)

ក្នុងឱកាសនេះ បញ្ជាការដ្ឋានកងឆ្មាំសមុទ្រលេខ២ បានប្រគល់អំណោយចំនួន ២៣០ ចំណែក (ចំណែកនីមួយៗមានតម្លៃ ១ លានដុង) ជូនគ្រួសារទទួលរបបពីរដ្ឋ គ្រួសារនេសាទ និងសិស្សានុសិស្សដែលជួបការលំបាកនៅខ័ណ្ឌ Thanh Khe ព្រមទាំងប្រគល់ធុងដាក់សំរាមចំនួន ២០ ធុង ជូនសម្ព័ន្ធយុវជនខ័ណ្ឌ។ ទន្ទឹមនឹងនោះ កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានកងឆ្មាំសមុទ្រលេខ២ និងសមាជិកសម្ព័ន្ធយុវជន និងយុវជនក្នុងមូលដ្ឋាន ក៏បានសម្អាតបរិស្ថាន និងប្រមូលសំរាមនៅតំបន់ឆ្នេរសមុទ្រ Xuan Ha (ខ័ណ្ឌ Thanh Khe) ផងដែរ៕

បកប្រែដោយ Huyen Trang