leftcenterrightdel
បញ្ជាការដ្ឋានកងឆ្មាំសមុទ្រវៀតណាមប្រគល់ទង់ជាតិជូនអ្នកនេសាទនៅតំបន់កំពង់ផែ Dong Ho ឃុំ Quan Lan ស្រុក Van Don ខេត្ដ Quang Ninh

នៅទីនេះ ក្រុមការងារបានរៀបចំសកម្មភាពជាច្រើនដូចជា៖ អុជធូបគោរពវិញ្ញាណក្ខន្ធវីរជនពលីជីវិតនិងទៅសួរសុខទុក្ខ ប្រគល់អំណោយនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដល់អង្គភាពមួយចំនួននិងមូលដ្ឋាន  និងគ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយចំនួន ៥០ គ្រួសារ ប្រគល់ទង់ជាតិដល់អ្នកនេសាទ; ព្រមទាំងរៀបចំការប្រកួតវេចនំអន្សោម ក៏ដូចជាប្រគល់កង់ ចំនួន ៣០ គ្រឿង ដល់សិស្សក្រីក្រដើម្បីជំនះការលំបាកនិងរៀបចំ "ផ្សារលក់ទំនិញឥតគិតថ្លៃ" ដើម្បីជួយគ្រួសារក្រីក្រ....

“បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅកោះសមុទ្រ” គឺជាសកម្មភាពប្រចាំឆ្នាំរបស់បញ្ជាការដ្ឋានកងឆ្មាំសមុទ្រវៀតណាមដែលជាខ្លឹមសារសំខាន់មួយនៃកម្មវិធី “កងឆ្មាំសមុទ្ររួមដំណើរជាមួយអ្នកនេសាទ”៕

បកប្រែដោយ Pham Diep