leftcenterrightdel
លោកឧត្តមនាវីត្រី Tran Thanh Nghiem ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឯកអគ្គរដ្ឋទូត  Yamada Takio

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Yamada Takio បានសង្កត់ធ្ងន់ថា ជប៉ុនចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រសំខាន់ជានិច្ច។ លោកឯកអគ្គរដ្ឋទូតជប៉ុនបានបញ្ជាក់ទៀតថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរមានភាពល្អប្រសើរក្នុងរយៈពេលកន្លងមក។ កងទ័ពជើងទឹកវៀតណាមបានបង្កលក្ខណៈងាយស្រួលសម្រាប់ការទទួលស្វាគមន៍នាវានិងគណៈប្រតិភូកងទ័ពជើងទឹកជប៉ុនមកបំពេញទស្សនកិច្ចនៅវៀតណាម ហើយលោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀតនាពេលខាងមុខ។

លោកឧត្តមនាវីត្រី Tran Thanh Nghiem បានលើកឡើងនូវព្រឹត្តិការណ៍សំខាន់ៗក្នុងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល កងទ័ពនិងកងទ័ពជើងទឹកនៃប្រទេសទាំងពីរនាពេលកន្លងមក ដែលជាខ្លឹមសារសំខាន់ដើម្បីកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយវៀតណាម - ជប៉ុន។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការការពារជាតិ កងទ័ពជើងទឹកនៃប្រទេសទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ជាទៀងទាត់ ដោយបានបញ្ជូននាវាទៅបំពេញទស្សកិច្ចនៅកំពង់ផែគ្នាទៅវិញទៅមកនិងរៀបចំវគ្គហ្វឹកហ្វឺនមួយចំនួននៅក្នុងសមុទ្រ។

លោកឧត្តមនាវីត្រី Tran Thanh Nghiem សង្ឃឹមថា ក្នុងឋានៈរបស់ខ្លួន លោកឯកអគ្គរដ្ឋទូត Yamada Takio បន្តរួមវិភាគទានវិជ្ជមានក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួម កងទ័ពនិងកងទ័ពជើងទឹកនៃប្រទេសទាំងពីរនិយាយដោយឡែកឱ្យឈានដល់កំរិតថ្មី៕

បកប្រែដោយ Pham Diep