leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសវៀតពាម លោកស្រី Le Thi Thu Hang (រូបថត៖ vnanet.vn)

“យោងតាមព័ត៌មានពីស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមគឺនាវានេសាទ QNg ៩០៦១៧ TS និងអ្នកនេសាទវៀតណាម ៨ នាក់ដែលធ្វើប្រតិបត្តិការជាធម្មតានៅក្នុងដែនសមុទ្រនៃប្រជុំកោះ Hoang Sa របស់វៀតណាមនោះត្រូវនាវាឆ្មាំសមុទ្រចិនរារាំងនិងបុកពន្លិច។ ដូចដែលបានបញ្ជាក់ជាច្រើនលើកហើយថា វៀតណាមមានភ័ស្តុតាងប្រវត្តិសាស្ត្រ និងមូលដ្ឋានច្បាប់គ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Hoang Sa និង Truong Sa ស្របតាមច្បាប់អន្តរជាតិ។ សកម្មភាពខាងលើនេះរបស់នាវាឆ្មាំសមុទ្រចិនបានរំលោភអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Hoang Sa ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ គំរាមកំហែងដល់អាយុជីវិត និងផលប្រយោជន៍ស្របច្បាប់របស់អ្នកនេសាទវៀតណាម ដើរបញ្ច្រាស់ទៅវិញនឹងការព្រមព្រៀងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរស្តីពីការប្រព្រឹត្តិដោយមនុស្សធម៌សម្រាប់អ្នកនេសាទ និងកិច្ចព្រមព្រៀងស្តីពីគោលការណ៍មូលដ្ឋានណែនាំក្នុងការដោះស្រាយបញ្ហាសមុទ្រ វៀតណាម - ចិន និងផ្ទុយទៅនឹងស្មារតីនៃសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ធ្វើឲ្យស្មុគស្មាញដល់ស្ថានភាព និងមិនអំណោយផលដល់ទំនាក់ទំនងទ្វេភាគី ក៏ដូចជាការថែរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត។ នាថ្ងៃទី ៣ ខែមេសាឆ្នាំ ២០២០ តំណាងក្រសួងការបរទេសវៀតណាមបានជួបប្រជុំជាមួយតំណាងស្ថានទូតចិន និងប្រគល់កំណត់ទូតប្រឆាំងជំទាស់ដោយស្នើឱ្យភាគីចិនធ្វើការស៊ើបអង្កេត បំភ្លឺ និងដាក់ទណ្ឌកម្មមន្ត្រី និងនាវាឆ្មាំសមុទ្រចិនដែលបានលើកឡើងខាងលើឲ្យបានតឹងរឹង កុំឲ្យសកម្មភាពស្រដៀងកើតមានឡើងបន្ថែមទៀត ព្រមទាំងត្រូវទូទាត់សំណងគ្រប់គ្រាន់សម្រាប់ការខាតបង់របស់អ្នកនេសាទវៀតណាម។ យោងតាមព័ត៌មានពីស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាម នាថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២០ អ្នកនេសាទវៀតណាម ៨ នាក់នៅលើនាវា QNg ៩០៦១៧ TS មានសុវត្ថិភាព៕

បកប្រែដោយ Huyen Trang