leftcenterrightdel
នាវាមន្ទីរពេទ្យដ៏ទំនើបមួយរបស់វៀតណាម  (រូបថត៖ vov.vn)

ស្រុកកោះ Truong Sa មានផែចៀសព្យុះមួយចំនួនសម្រាប់កប៉ាល់នេសាទ និងទទួលទឹកសាប។ នេះក៏ជាទីតាំងជួយឧបត្ថម្ភទូកនេសាទ និងអ្នកនេសាទ នៅពេលដែលពួកគេជួបឧប្បត្តិហេតុនៅសមុទ្រ។

លោកវរសេនីយ៍ឯកបំរុង Nguyen Duc Do មេបញ្ជាការរងនៃកងពលតូចលេខ ១៤៦ បញ្ជាការដ្ឋានតំបន់ ៤ កងទ័ពជើងទឹកបានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កប៉ាល់នេសាទរបស់អ្នកនេសាទនៅដែនសមុទ្រជុំវិញប្រជុំកោះ Truong Sa មានការកើនឡើង ហេតុដូច្នេះ ការស្វែងរកនិងជួយសង្គ្រោះនៅសមុទ្របានក្លាយជាភារកិច្ចបន្ទាន់។ លោកបានមានប្រសាសន៍ថា “ការស្វែងរក និងជួយសង្គ្រោះគឺជាភារកិច្ចនយោបាយដ៏សំខាន់បំផុតមួយដើម្បីអ្នកនេសាទ រួមជាមួយកម្មាភិបាល និងយុទ្ធជន ការពារអធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋរបស់ប្រទេសជាតិ។ នៅពេលដែលអ្នកនេសាទជួបគ្រោះថ្នាក់នៅលើសមុទ្រ ទីតាំងមួយចំនួននៅប្រជុំកោះនឹងទទួលនិងរៀបចំកន្លែងស្នាក់នៅបានទាន់ពេលវេលា ព្រមទាំងផ្តល់ជូនអ្នកនេសាទនូវសម្ភារៈ ម្ហូបអាហារ និងផ្តល់ថ្នាំដោយឥតគិតថ្លៃសម្រាប់អ្នកនេសាទទៀតផង”៕

បកប្រែដោយ Huyen Trang