leftcenterrightdel
កម្មាភិបាលនិងយុទ្ធជននៃប៉ុស្ដិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្ដរជាតិប្រគល់អំណោយជូន            ប្រជាពលរដ្ឋ

 

លោកឧត្ដមសេនីយ៍ត្រី Tran Van Song នាយប៉ុស្ដិ៍ការពារព្រំដែនច្រកទ្វារព្រំដែនអន្ដរជាតិ Cau Treo បាននិយាយថា ពីកណ្តាលនៃឃុំ Kim  ១  យើងខ្ញុំបានឆ្លងកាត់ចម្ងាយជាង ២០ គ.ម ដើម្បីទៅដល់ប៉ុស្ដិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ  Cau Treo កងទ័ពការពារព្រំដែនអន្តរជាតិ Cau Treo នៃខេត្ត Ha Tinh។ អមដំណើរជាមួយយើងខ្ញុំ មានលោកវរសេនីយ៍ទោ Ho Nang Bao អនុប្រធាននយោបាយកងទ័ពការពារព្រំដែនខេត្ត Ha Tinh បានណែនាំពីចំណុចដែលក្រុមការងារមកដល់។ ការរៀបរាប់របស់គាត់ដែលជួយយើងខ្ញុំយល់ច្បាស់អំពីការលំបាករបស់កម្មាភិបាល យុទ្ធជនការពារព្រំដែន។

ច្រកទ្វារព្រំដែនអន្តរជាតិ Cau Treo មានទីតាំងស្ថិតនៅលើកំពូលភ្នំ Truong Son ក៏ជាទីតាំងដ៏រសើបមួយនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរវៀតណាមនិងឡាវ។ ហេតុដូច្នេះ កម្មាភិបាលនិងកងទ័ពការពារព្រំដែននៅទីនេះត្រូវខិតខំប្រឹងប្រែងដើម្បីសម្រេចបានភារកិច្ចរបស់ខ្លួន។  ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមមកដល់នោះ ចំនួនទំនិញនិងមធ្យោបាយឆ្លងកាត់ច្រកទ្វារព្រំដែនកើនឡើងច្រើនដងបើធៀបនឹងថ្ងៃធម្មតា។  ទោះបីជាបានបង្កើនកម្លាំងកម្មាភិបាលក៏​ដោយក៏កម្មាភិបាលជាច្រើននៅតែទទួលស្វាគមន៍ឆ្នាំថ្មីនៅប៉ុស្ដិ៍ការពារព្រំដែនរួចមកទើបទៅផ្ទះទទួលស្វាគមន៍ចូលឆ្នាំថ្មីជាមួយក្រុមគ្រួសារ។ នេះគឺជាភារកិច្ចរួម ហេតុដូច្នេះយើងខ្ញុំត្រៀមខ្លួន និងបំពេញល្អនូវភារកិច្ច។

leftcenterrightdel
កម្មាភិបាលនិងយុទ្ធជននៃប៉ុស្ដិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្ដរជាតិសហការជាមួយកម្លាំងការពារមូលដ្ឋាន

 

លោក Tran Van Song នាយប៉ុស្ដិ៍ច្រកទ្វារព្រំដែនអន្ដរជាតិ Cau Treo បានរៀបរាប់ថា នេះគឺជាឆ្នាំទី ២ ដែលទទួលបុណ្យចូលឆ្នាំថ្មីនៅអង្គភាព។ នាខែឧសភា ឆ្នាំ២០១៨ គាត់ត្រូវបានបញ្ជូនមកបំពេញការងារនៅអង្គភាព។ ឆ្នាំថ្មី ២០១៩ គាត់បានទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីជាមួយប្រជាជនឃុំ Kim Son ១។ ជារៀងរាល់ប៉ុស្ដិ៍ច្រកទ្វារព្រំដែនអន្ដរជាតិ បានសំលាប់សត្វជ្រូកផងនិងវេចខ្ចប់នំអន្សោមជ្រុងបួន និងប្រគល់អំណោយជូនប្រជាពលរដ្ឋនៅតាមតំបន់ច្រកទ្វារព្រំដេន។  “នៅម៉ោងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី យើងខ្ញុំបានអញ្ជើញប៉ុស្ដិ៍នគរបាលនៃច្រកទ្វារព្រំដែនអន្ដរជាតិ Nam Pao ប្រទេសឡាវ ចូលរួមស្វាគមន៍បុណ្យចូលឆ្នាំថ្មី”។  យើងខ្ញុំបានជួបជាមួយលោក Nguyen Sy Luan លេខាគណៈកម្មាធិការបក្សឃុំ Kim Son រួមទាំងកម្មាភិបាលបានសហការជាមួយកងទ័ពការពារព្រំដែនត្រៀមរៀបចំពិធីទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មី និងជូនអំណោយដល់គ្រួសារអ្នកមានគុណបំណាច គ្រួសារក្រីក្រនៅមូលដ្ឋាន។ 

ក្នុងក្ដីសប្បាយរីករាយដែលទទួលបានអំណោយនោះ លោកស្រី Nguyen Thi Phuong ជាអ្នកលក់ទំនិញនៅជិតប៉ុស្ដិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្ដរជាតិ បានចែករំលែកថា "ប្ដីរបស់ខ្ញុំបានស្លាប់កាលពីប៉ុន្មានឆ្នាំកន្លងមកហើយ។ ឥឡូវនេះមានតែខ្ញុំនិងកូនឈឺធ្ងន់ធ្ងរ។ នៅពេលជួបការលំបាកធ្លាប់បានកងទ័ពការពារព្រំដែនជួយខ្ញុំ"។

បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមដែលនឹងមកដល់នាពេលខាងមុខ។  រថយន្ដដឹកទំនិញជាច្រើនបានឆ្លងកាត់ច្រកទ្វារព្រំដែនអន្ដរជាតិ Cau Treo។ យើងខ្ញុំបានឃើញពីកែវភ្នែករបស់កម្មាភិបាលនិងយុទ្ធជនកងទ័ពការពារព្រំដែនដែលកំពុងបំពេញភារកិច្ច រួមចំណែកនាំមកនិទាឃរដូវយ៉ាងកក់ក្ដៅ សុខសាន្ដសម្រាប់ប្រជាជននៅតាមតំបន់ការពារព្រំដែននៃប្រទេសទាំងពីរវៀតណាមនិងឡាវ៕

បកប្រែដោយ Pham Diep