រួមចំណែកក្នុងការអប់រំសេចក្តីស្រលាញ់សមុទ្រ និងកោះនៃមាតុភូមិ
កប.អនឡាញ - នៅព្រឹកថ្ងៃទី ១០ វិច្ឆិកា បន្ទាប់ពីការវាយស្គរនៅលើទីធ្លាសាលាវិទ្យាល័យ Phan Dinh Phung (នៅរដ្ឋធានីហាណូយ) សិស្សានុសិស្ស នៃសាលាបានតម្រង់ជួរគ្នាដើម្បីត្រៀមរៀបចំពិធីគោរពទង់ជាតិ។ ថ្ងៃនេះជាថ្ងៃពិសេសណាស់ ដោយសារបន្ទាប់ពីការគោរពទង់ជាតិ សិស្សានុសិស្សទាំងឡាយបានចូលរួមក្នុងសកម្មភាពស្វែងយល់អំពីសមុទ្រ និងកោះ។