កងឆ្នាំសមុទ្រវៀតណាម-ចិនជំរុញកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់នៅសមុទ្រ
កប.អនឡាញ - នារសៀលថ្ងៃទី១៦ ខែធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកិច្ចប្រជុំស្តីពីការងារកងឆ្មាំសមុទ្រវៀតណាម-ចិនលើកទី៨ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់នៅលើសមុទ្រក្នុងតំបន់រវាងកងកម្លាំងទាំងពីរ។
លោកឧត្តមសេនីយ៍ទោ Le Quang Dao មេបញ្ជាការកងឆ្មាំសមុទ្រវៀតណាម និងលោកឧត្តមសេនីយ៍ត្រី Yu Zhong ប្រធាននាយកដ្ឋានកងឆ្មាំសមុទ្រចិន អញ្ជើញជាសហប្រធានកិច្ចប្រជុំ។ នេះជាសកម្មភាពដំបូងក្នុងសកម្មភាពទាំងឡាយនៃកម្មវិធីជួបប្រាស្រ័យ “កងឆ្មាំសមុទ្រវៀតណាម និងមិត្តភក្តិ” លើកទី២ ឆ្នាំ២០២៤។
នៅក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំកងឆ្មាំសមុទ្រនៃប្រទេសទាំងពីរបានឯកភាពថា ឆ្នាំ ២០២៤ ជាឆ្នាំមានកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យសម្រាប់កងកម្លាំងទាំងពីរ។ ក្រៅពីអនុវត្តឱ្យបានពេញលេញនូវសកម្មភាពកិច្ចសហប្រតិបត្តិការដែលបានកំណត់ក្នុងយន្តការសហប្រតិបត្តិការប្រចាំឆ្នាំ ភាគីទាំងពីរក៏បានរៀបចំប្រកបដោយជោគជ័យនូវសកម្មភាពសហប្រតិបត្តិការថ្មី រួមមាន៖ ការផ្លាស់ប្តូរការងារបក្ស ការងារនយោបាយជាលើកដំបូង។ ការហ្វឹកហ្វឺនរួមគ្នាក្នុងការបង្ការ និងប្រឆាំងបទល្មើសនៅតំបន់សមុទ្រ។
![left](/image/images/left.png) ![center](/image/images/center.png) ![right](/image/images/right.png) ![del](/images/red-error_16px.gif) |
![](https://file3.qdnd.vn/data/images/27/2024/12/17/upload_2133/ky chuan.jpg?dpi=150&quality=100&w=500) |
ភាគីទាំងពីរចុះហត្ថលេខា និងផ្លាស់ប្តូរកំណត់ហេតុកិច្ចប្រជុំ |
* នាព្រឹកថ្ងៃទី១៦ ខែធ្នូ នាវាកងឆ្មាំសមុទ្រ CSB 8005 និងគណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Minh Khanh មេបញ្ជាការរង នាយសេនាធិការនៃកងឆ្មាំសមុទ្រតំបន់៣ បានចូលចតនៅកំពង់ផែទីក្រុង Kochi (នៅរដ្ឋ Kerala ប្រទេសឥណ្ឌា) ចាប់ផ្តើមដំណើរទស្សនកិច្ច ជួបប្រាស្រ័យ ផ្លាស់ប្តូរបទពិសោធន៍ជាមួយកងឆ្មាំសមុទ្រឥណ្ឌា។
សកម្មភាពកងឆ្មាំសមុទ្រវៀតណាមបញ្ជូននាវាទៅទស្សនកិច្ច ជួបប្រាស្រ័យ ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ជាមួយកងឆ្មាំសមុទ្រឥណ្ឌា មានអត្ថន័យនយោបាយយ៉ាងជ្រាលជ្រៅ រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី ពង្រឹងកិច្ចសហប្រតិបត្តិការ ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងឆ្មាំសមុទ្រវៀតណាម និងឥណ្ឌា។ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការកសាងតំបន់សមុទ្រប្រកបដោយសុវត្ថិភាព ស្ថិរភាព និងវិបុលភាព។ ទន្ទឹមនឹងនោះ គឺជាឱកាសសម្រាប់ភាគីទាំងពីរវាយតម្លៃប្រសិទ្ធភាពនៃអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងទាំងពីរដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥ ដោយហេតុនេះពង្រីកវិស័យសហប្រតិបត្តិការថ្មីនាពេលអនាគត៕
បកប្រែដោយ Thanh Cong