ក្រុមហ៊ុនអនុវត្តបច្ចេកទេស និងផលិតកម្ម  (TECAPRO) ក្រសួងការពារប្រទេស អនុវត្តមុខងារ និងភារកិច្ចស្រាវជ្រាវ អនុវត្តការផ្ទេរបច្ចេកវិទ្យា ការផលិត អាជីវកម្ម បម្រើការពារជាតិ និងសេដ្ឋកិច្ច។ ចូលរួមក្នុងពិព័រណ៌នេះ ក្រុមហ៊ុនមានស្តង់បង្ហាញផលិតផលថ្មីៗជាច្រើន ដោយមានការកែលម្អយ៉ាងលេចធ្លោអំពីលក្ខណៈ និងសមត្ថភាពបញ្ចូលបច្ចេកវិទ្យាស៊ីជម្រៅ បំពេញតាមស្តង់ដារដ៏តឹងរឹងរបស់វៀតណាម ក៏ដូចជាពិភពលោក។ ចំណុចលេចធ្លោគឺថាផលិតផលរបស់ក្រុមហ៊ុនគឺស័ក្តិសមនឹងតម្រូវការជាក់ស្តែង ខណៈពេលដែលកំពុងគាំទ្រយ៉ាងសកម្មដល់យុទ្ធសាស្ត្រធ្វើបរិវត្តកម្មឌីជីថលរបស់ប្រទេស និងក្រសួងការពារជាតិក្រោមគម្រោងលេខ០៦។

leftcenterrightdel
ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២២

លោកវរសេនីយ៍ឯក Hoang Anh Tuan ប្រធានក្រុមហ៊ុន TECAPRO បានចែករំលែកថា៖ “ពីពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទីមួយក្នុងឆ្នាំ២០២២ យើងបានទាញបទពិសោធន៍ដ៏មានតម្លៃជាច្រើនក្នុងការបង្ហាញផលិតផល ទៅដល់អតិថិជន ហើយក្រុមហ៊ុនបានបង្កើតទំនាក់ទំនងជាមួយដៃគូសំខាន់ៗមួយចំនួន អាស្រ័យលើនេះបានលើកកម្ពស់ដំណើរការនៃការស្រាវជ្រាវ និងការបង្កើតផលិតផលថ្មី។ បទពិសោធទាំងនេះក៏ជួយក្រុមហ៊ុនកែលម្អ និងបង្កើតដំណោះស្រាយឱ្យកាន់តែស័ក្តិសមនឹងតម្រូវការជាក់ស្តែងរបស់អង្គភាពនៅទូទាំងកងទ័ព ជាមួយនឹងវិស័យសំខាន់ៗចំនួន ៤៖ បច្ចេកវិទ្យាព័ត៌មាន អេឡិចត្រូនិក និងទូរគមនាគមន៍ បច្ចេកវិទ្យាបរិស្ថាន និងបច្ចេកវិទ្យាធ្វើត្រាប់តាម ក្រុមហ៊ុនសង្ឃឹមថា តាមរយៈពិព័រណ៍នាពេលខាងមុខ វានឹងបន្តបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាមួយធុរកិច្ចអន្តរជាតិ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ បច្ចេកវិទ្យា និងជំរុញដំណើរការផ្ទេរបច្ចេកវិទ្យាទំនើប”។

ក្រុមហ៊ុនបានកសាងយុទ្ធសាស្ត្រស្វែងយល់អំពីដៃគូដែលមានសក្តានុពល ណែនាំព័ត៌មានលម្អិតអំពីផលិតផល និងដំណោះស្រាយរបស់ខ្លួន ហើយត្រៀមខ្លួនរួចជាស្រេចចូលរួមកិច្ចប្រជុំ និងសិក្ខាសាលានានាក្នុងក្របខ័ណ្ឌនៃពិព័រណ៍ ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការ ជាពិសេសការផ្ទេរបច្ចេកវិទ្យាទំនើប" (លោកវរសេនីយ៍ឯក Hoang Anh Tuan ប្រធានក្រុមហ៊ុន TECAPRO)

នៅក្នុងការតាំងពិព័រណ៍នេះ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតមេកានិចលេខ២៥ (រោងចក្រ Z125) អគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ (CNQP) ត្រូវបានគេរំពឹងថានឹងបង្ហាញផលិតផលសំខាន់ៗមួយចំនួនដែលត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពក្នុងការអនុវត្តការហ្វឹកហាត់ ត្រៀមខ្លួនប្រយុទ្ធដូចជា៖ កាំភ្លើងបាញ់គ្រាប់បែក កាំភ្លើងប្រឆាំងរថក្រោះ កាំភ្លើងត្បាល់។ គួរកត់សម្គាល់ថាផលិតផលខាងលើត្រូវបានក្រុមហ៊ុនបង្ហាញនៅឯពិព័រណ៍ការពារអន្តរជាតិវៀតណាមឆ្នាំ ២០២២ ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍ចំពោះអ្នកទស្សនា។ រួមជាមួយនឹងអង្គភាពផ្សេងទៀតនៃអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិនិយាយដោយឡែក និងក្រសួងការពារប្រទេសនិយាយរួម ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតមេកានិចលេខ២៥  ត្រូវបានគេរំពឹងថានឹងរួមចំណែកលើកកំពស់រូបភាព និងកិត្យានុភាពឧស្សាហកម្មការពារជាតិរបស់វៀតណាមនៅលើទីផ្សារអន្តរជាតិ។

ជាមួយនឹងក្រុមហ៊ុនអនុវត្តបច្ចេកវិទ្យាខ្ពស់ (HITACO) អគ្គនាយកដ្ឋានបច្ចេកទេស ចូលរួមក្នុងពិព័រណ៍នេះ អង្គភាពនេះមានគោលបំណងលើកកម្ពស់ការផ្សព្វផ្សាយសមត្ថភាពដល់ដៃគូក្នុងស្រុក និងបរទេស។ ស្វែងរកព័ត៌មានអំពីផលិតផល អាវុធ យុទ្ធោបករណ៍មានតម្លៃសម្រាប់ប្រតិបត្តិការរបស់កងទ័ព។ ទន្ទឹមនឹងនេះ ជំរុញកិច្ចសហប្រតិបត្តិការ និងពង្រីកប្រភពផលិតផល។ ផ្អែកលើមូលដ្ឋាននោះ ក្រុមហ៊ុននឹងផ្តល់យោបល់ប្រកបដោយប្រសិទ្ធភាពដល់ប្រភេទទ័ព កងឯកភាពទ័ពជំនាញឲ្យជ្រើសរើសឧបករណ៍សមស្របទៅនឹងតម្រូវការ និងការអភិវឌ្ឍន៍នាពេលអនាគត។ លើសពីនេះ ក្នុងអំឡុងពេលតាំងពិព័រណ៍នេះ HITACO គ្រោងនឹងធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម រៀបចំសិក្ខាសាលាបច្ចេកទេស ផ្លាស់ប្តូរ និងពិភាក្សាអំពីប្រធានបទបច្ចេកទេសការពារជាតិប្រភេទទ័ព និងកងឯកភាពទ័ពជំនាញ មានការយកចិត្តទុកដាក់។

ក្នុងពេលថ្មីៗនេះ HITACO បានណែនាំដល់ប្រភេទទ័ព កងឯកភាពទ័ពជំនាញអំពីដំណោះស្រាយកែសម្រួល និងធ្វើទំនើបកម្មអាវុធ និងយុទ្ធោបករណ៍ពិសេស រួមទាំងប្រព័ន្ធស៊ើបការណ៍បច្ចេកទេស។ ប្រព័ន្ធយានជំនិះព័ត៌មានបម្រើការស៊ើបអង្កេតបច្ចេកទេស; កាំជ្រួច A87/A89; គ្រាប់កាំភ្លើង BM-21; រថក្រោះធុង T54B; ម្យ៉ាងវិញទៀត ក្រុមហ៊ុនក៏ចូលរួមក្នុងការផ្តល់ផលិតផល និងសេវាកម្ម ដើម្បីបំពេញតម្រូវការឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសក្នុងស្ថានភាពថ្មី និងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ លោកវរសេនីយ៍ឯក Luong Ngoc Hung ប្រធានក្រុមហ៊ុន HITACO បានបញ្ជាក់ថា "ជាមួយនឹងមុខងារ និងភារកិច្ចចម្រុះ ប្រតិបត្តិការលើវិស័យជាច្រើន ក្រុមហ៊ុនបាននឹងកំពុងរៀបចំយ៉ាងយកចិត្តទុកដាក់ក្នុងការចូលរួមពិព័រណ៍នេះ ដើម្បីសម្រេចបាននូវប្រសិទ្ធភាពខ្ពស់បំផុត"។

បកប្រែដោយ Duy Hoan