តាងនាមថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងអគ្គស្នងការដ្ឋាននយោបាយ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានថ្លែងអំណរគុណចំពោះលោកអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនឡាវ និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនឡាវដែលមកចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃទិវាប្រពៃណីរបស់អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម ហើយចាត់ទុកថា នេះជាការលើកទឹកចិត្តដ៏អស្ចារ្យ ដែលរួមចំណែកដល់ជោគជ័យនៃពិធីនេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ទទួលជួបលោកឧត្តមសេនីយ៍ឯក Thongloi Silivong

ក្នុងពិធី លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានសង្កត់ធ្ងន់ថា ដោយឈរលើលទ្ធផលនៃកិច្ចពិភាក្សារវាងប្រធានអគ្គស្នងការនយោបាយទាំងពីរក្នុងខែសីហា ឆ្នាំ២០២៤ និងផែនការសហប្រតិបត្តិការឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរត្រូវបានជំរុញ។ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ស្នើឲ្យ​ភាគីទាំងពីរនឹងអនុវត្តកិច្ចសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នា ដោយផ្តោតលើវិស័យអប់រំ និងបណ្តុះបណ្តាល ការងារបក្ស ការងារនយោបាយ ការសាងសង់វិមានគោរពវិញ្ញាណក្ខន្ធ...

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិឡាវ ដែលបានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់មកចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម ខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជន និងចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤ (ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែធ្នូ) សហគ្រាសការពារជាតិឡាវបានមកតាំងពិព័រណ៍ផលិតផលនៅពិព័រណ៍ តាមរយៈនោះ រួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យនៃព្រឹត្តិការណ៍នេះ។

លោកឧត្តមសេនីយ៍ឯក Thongloi Silivong បានសម្តែងនូវសេចក្តីរីករាយដែលចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃទិវាប្រពៃណីរបស់អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម។ លោកបានអបអរសាទរចំពោះការអភិវឌ្ឍ និងប្រពៃណីដ៏រុងរឿងរបស់អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក។

តាងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងទ័ពប្រជាជនឡាវ លោកឧត្តមសេនីយ៍ឯក Thongloi Silivong បានថ្លែងអំណរគុណចំពោះបក្សកុម្មុយនិស្តវៀតណាម ក្រសួងការពារប្រទេស និងកងទ័ពប្រជាជនវៀតណាម ដែលតែងតែផ្តល់ជំនួយ និងការគាំទ្រដល់កងទ័ពប្រជាជនឡាវ អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនឡាវនាពេលកន្លងមក ហើយបញ្ជាក់ថា លោកនឹងខិតខំប្រឹងប្រែងដើម្បីរឹតបន្តឹងទំនាក់ទំនងជិតស្និទ្ធរវាងកងទ័ពទាំងពីរ និងអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនរបស់ប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong