leftcenterrightdel
ជួសជុលផ្លូវអន្តរភូមិ ១៥០ ម៉ែត្រ ភូមិ Se Pu – Ta Pang ឃុំ Huong Lap

នៅក្នុងកម្មវិធី ប៉ុស្តិ៍ការពារព្រំដែន Huong Lap បានសហការរៀបចំសកម្មភាពជាច្រើន ដូចជា៖ ជំនួបប្រាស្រ័យមិត្តភាពយុវជនវៀតណាម-ឡាវ; សាងសង់ “ផ្ទះដ៏កក់ក្ដៅនៅតំបន់ព្រំដែន” ១ ខ្នងដោយមានតម្លៃ ៧០ លានដុង ដើម្បីប្រគល់ជូនគ្រួសារលោក Ho Van Rac (ភូមិ A Soc - Cha Ly ឃុំ Huong Lap); ដាំដើមឈើមិត្តភាពនៅបង្គោលលេខ ៥៩១; ប្រគល់អាហារូបករណ៍ដល់សិស្សចំនួន ១០ នាក់ដែលមានស្ថានភាពលំបាក; ប្រគល់ពូជមាន់ ពូជទា ១២,០០០ ក្បាល ពូជត្រី ៧.០០០ ក្បាល ជូនដល់បណ្ដាអង្គភាពនៃកងកំលាំងប្រដាប់អាវុធ ព្រឹទ្ធាចារ្យ មេភូមិ អ្នកមានប្រជាប្រិយភាព កម្មាភិបាល គ្រូបង្រៀន សិស្សានុសិស្ស ជាពិសេសគ្រួសារមានស្ថានភាពលំបាកនៅសងខាងព្រំដែន...

កម្មវិធី “ខែមីនានៅខ្សែព្រំដែន” គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពអនុវត្តចលនា “ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ” ដែលអនុវត្តជារៀងរាល់ឆ្នាំដោយមជ្ឈិមសហភាពសហព័ន្ធយុវជនពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែមីនា នៅឃុំជាប់ព្រំដែនទូទាំងប្រទេស ដោយផ្តោតទៅលើឃុំជាប់ព្រំដែនដែលមានស្ថានលំបាក៕

បកប្រែដោយ Thuy Anh