ខ្លឹមសារនៃការហ្វឹកហាត់រួមគ្នា រួមមាន៖ ការសំដែងរាំកាំភ្លើងដោយកងកិត្ដិតស; អនុវត្តកម្មវិធីក្នុងពិធីអបអរសាទរ និងក្បួនដង្ហែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia ថ្លែងក្នុងការហ្វឹកហាត់រួមគ្នា

ថ្លែងក្នុងការហ្វឹកហាត់រួមគ្នានេះ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានវាយតំលៃខ្ពស់ចំពោះក្រុមនានា។ លោកសង្កត់ធ្ងន់ថា នេះជាភារកិច្ចនយោបាយដ៏សំខាន់ ជាកិត្តិយស មោទនភាព និងជាទំនួលខុសត្រូវខ្ពស់។ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានស្នើថា៖ ប្រធានក្រុមក្បួនដង្ហែរត្រូវតែដកបទពិសោធន៍ និងជំនះឱ្យបានឆាប់រហ័សនូវការលំបាក បន្តហ្វឹកហាត់កងកម្លាំងដែលចូលរួមក្បួនដង្ហែរ ដើម្បីសម្រេចបានលទ្ធផលល្អបំផុត និងបំពេញល្អនូវភារកិច្ចដែលបានប្រគល់​ជូន​។

leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
ក្រុមហ្វឹកហាត់រួមគ្នា
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia និងលោកឧត្តមសេនីយ៍ទោ Do Xuan Tung ប្រគល់អំណោយលើកទឹកចិត្ដកម្មាភិបាលនិងយុទ្ធជន

កម្មាភិបាល និងយុទ្ធជនដែលចូលរួមហ្វឹកហាត់រួមគ្នាត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ ជំនះការលំបាក ខិតខំហ្វឹកហាត់ និងគោរពវិន័យ... ទន្ទឹមនឹងនោះ គណៈកម្មាធិការបក្ស និងមេបញ្ជាការអង្គភាពត្រូវធានាឱ្យបាននូវការងារភស្តុភារល្អ; លើកកម្ពស់ស្មារតីទទួលខុសត្រូវ យកចិត្តទុកដាក់ លើកទឹកចិត្តស្មារតី និងដោះស្រាយបញ្ហាដែលកើតឡើងឲ្យបានយ៉ាងល្អ ដើម្បីកម្លាំងចូលរួមក្បួនដង្ហែរបំពេញភារកិច្ចបានល្អ៕

បកប្រែដោយ Pham Diep