មជ្ឈមណ្ឌល IFC នៅប្រទេសសិង្ហបុរី ដើរតួនាទីដ៏សំខាន់នៅក្នុងបណ្តាញចែករំលែកព័ត៌មានសន្តិសុខដែនសមុទ្រឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក។ បច្ចុប្បន្ន មជ្ឈមណ្ឌល IFC មានមន្ត្រីបញ្ជូនសារអន្តរជាតិមកពី ១៩ ប្រទេស និងមន្ត្រីនៃកងទ័ពជើងទឹកសិង្ហបុរី។ លោកវរសេនីយ៍ត្រី Tran Nam Phuong គឺជានាយទាហានទីបីនៃកងឆ្មាំសមុទ្រវៀតណាមដែលត្រូវបានជ្រើសរើសទៅបំពេញភារកិច្ចនៅមជ្ឈមណ្ឌល IFC។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Le Quang Dao ប្រគល់សេចក្តីសម្រេចចិត្តរបស់ក្រសួងការពារប្រទេសវៀតណាមជូនលោកវរសេនីយ៍ត្រី Tran Nam Phuong

យោងតាមលោកឧត្តមសេនីយ៍ទោ Le Quang Dao ក្នុងបរិបទនៃស្ថានភាពស្មុគ្រស្មាញ ការដែលកងឆ្មាំសមុទ្ររបស់វៀតណាមបញ្ជូននាយទាហានទៅបំពេញភារិច្ចនៅមជ្ឈមណ្ឌល IFC បង្ហាញនូវស្មារតីទទួលខុសត្រូវ និងបង្កើនការវត្តមានរបស់កងទ័ពប្រជាជនវៀតណាមនិយាយរួម និងកងកម្លាំងឆ្មាំសមុទ្ររបស់វៀតណាមនិយាយដោយឡែកក្នុងការបំពេញភារកិច្ចសហការអន្តរជាតិ និងការទូតការពារជាតិ។

លោកវរសេនីយ៍ត្រី Tran Nam Phuong នឹងទៅបំពេញភារកិច្ចនៅមជ្ឈមណ្ឌល IFC ចាប់ពីថ្ងៃទី ១២ ខែកុម្ភៈ ដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៥។ ក្នុងអំឡុងពេលនេះ លោកនឹងបំពេញភារកិច្ចចែករំលែកព័ត៌មានអំពីនាវាចរណ៍ រាយការណ៍ និងផ្ដល់ព័ត៌មានអំពីឧប្បត្តិហេតុដែនសមុទ្រដល់ប្រទេសពាក់ព័ន្ធ នៅពេលទទួលបានព័ត៌មានអំពីឧប្បត្តិហេតុនៅមជ្ឈមណ្ឌល ទាក់ទងនឹងស្ថាប័នពាក់ព័ន្ធរបស់វៀតណាមដើម្បីចែករំលែកព័ត៌មានក្នុងករណីពាក់ព័ន្ធ ចូលរួមកិច្ចពិភាក្សាជាមួយមន្ត្រីបញ្ជូនសារដើម្បីវិភាគព័ត៌មាន វិភាគនិន្នាការ ជួយគាំទ្រការកសាងផែនការ និងអនុវត្តសកម្មភាពរបស់មជ្ឈមណ្ឌល IFC អនុវត្តកិច្ចការបរទេសមួយចំនួន...៕

បកប្រែដោយ Thuy Anh