លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang បានជួបជាមួយលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី  និងលោក Heng Swee Keat ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី ។ ថ្នាក់ដឹកនាំសិង្ហបុរីបានទទួលស្គាល់ការរីកចម្រើន និងការរួមចំណែករបស់សហគមន៍ជនវៀតណាមចំពោះសិង្ហបុរី ដោយហេតុនោះបានអះអាងថា សហគមន៍ជនវៀតណាមនៅប្រទេសសាមីគឺជាស្ពានតភ្ជាប់ដ៏សំខាន់មួយរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang ថតរូបជាអនុស្សាវរីយ៍ (រូបថត៖ vnanet.vn)

លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសិង្ហបុរី ដែលតែងតែបង្កើតលក្ខខណ្ឌសម្រាប់សហគមន៍ជនវៀតណាម  រួមចំណែកអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារសំខាន់ៗក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang ក៏បានជួបពិភាក្សាការងារជាមួយលោក Desmond Choo សមាជិករដ្ឋសភា សមាជិកគណៈកម្មាធិការមជ្ឈិមគណបក្សសកម្មភាពប្រជាជន ជាគណបក្សកាន់អំណាច (PAP) អភិបាលខ័ណ្ឌភាគឦសាននៃប្រទេសសិង្ហបុរី គឺជាតំបន់ដែលមានប្រជាជនវៀតណាមរស់នៅច្រើននាពេលបច្ចុប្បន្ន,  ធ្វើការជាមួយស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី; ជួបសំណេះសំណាលជាមួយអាណិកជនវៀតណាមជាអ្នកជំនាញ បញ្ញវន្តនិងអ្នកប្រាជ្ញដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសសិង្ហបុរីក្នុងវិស័យ និងបញ្ញាវន្តជាច្រើន; ព្រមទាំងបានអញ្ជើញទៅទស្សនាទីស្នាក់ការកណ្តាល Google នៅអាស៊ីប៉ាស៊ីហ្វិក និងពិភាក្សាជាមួយអ្នកជំនាញវៀតណាមមួយចំនួនដែលធ្វើការនៅទីនោះ និងបានជួបជាមួយលោក Andrew Ure នាយកជាន់ខ្ពស់ទទួលបន្ទុកទំនាក់ទំនងជាមួយបណ្ដារដ្ឋាភិបាលក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ Google៕

បកប្រែដោយ Pham Diep