ថ្លែងនៅកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានទទួលស្គាល់ និងកោតសរសើរចំពោះលទ្ធផល និងសមិទ្ធិផលដែលគណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ សម្រេចបានក្នុងឆ្នាំ២០២៤។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ថ្លែងក្នុងកិច្ចប្រជុំ

ដោយសង្កត់ធ្ងន់ថា ឆ្នាំ២០២៥ មានអត្ថន័យដ៏សំខាន់ គឺជាឆ្នាំប្តេជ្ញាចិត្តបំពេញភារកិច្ចប្រកបដោយជោគជ័យ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានស្នើឲ្យគណៈកម្មាធិការបក្សយោធភូមិភាគទី៤ បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តរបស់សន្និបាតលើកទី ៨ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៣ ស្តីពីយុទ្ធសាស្រ្តការពារមាតុភូមិក្នុងស្ថានភាពថ្មី សេចក្តីសម្រេចចិត្ត យុទ្ធសាស្ត្រ គម្រោង ច្បាប់ស្តីពីយោធា ការការពារជាតិ និងច្បាប់ការពារជនស៊ីវិល កំណត់គោលនយោបាយ និងវិធានការដឹកនាំដែលជិតស្និទ្ធជាមួយនឹងភារកិច្ចរបស់យោធភូមិភាគ និងស្ថានភាពជាក់ស្តែងនៃខេត្ត ក្រុង​នៅមូលដ្ឋាន។ រក្សាការត្រៀមខ្លួនប្រយុទ្ធជាស្រេច លើកកម្ពស់គុណភាពនៃការបង្វឹកបង្ហាត់ ការហាត់សម សហការយ៉ាងសកម្មជាមួយនគរបាល កងទ័ពការពារព្រំដែន និងអង្គភាពផ្សេងទៀតនៅមូលដ្ឋាន ដើម្បីក្តាប់ស្ថានការណ៍យ៉ាងម៉ឺងម៉ាត់ រៀបចំផែនការ កម្លាំង និងមធ្យោបាយដើម្បីដោះស្រាយស្ថានការណ៍ឲ្យទាន់ពេលវេលា។ ធ្វើសេនាធិការដល់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស អនុវត្តការទូតការពារជាតិប្រកបដោយប្រសិទ្ធភាព ពង្រឹងទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងវៀតណាម និងឡាវ កសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។ល៕

បកប្រែដោយ Thuy Anh